
ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ៖ ត្រូវរួមគិត រួមធ្វើរួមទទួលខុសត្រូវ ដើម្បីពង្រឹងអង្គភាពឱ្យក្លាយជាកម្លាំងស្នូលក្នុងការដឹកនាំ និងគាំទ្រប្រព័ន្ធសុខាភិបាលប្រកបដោយគុណភាព ប្រសិទ្ធភាព និងគណនេយ្យភាព
បាត់ដំបង ៖ ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត បានធ្វើការជំរុញ និងណែនាំ ដល់មន្ត្រីក្រោមឱវាទ ត្រូវយកចិត្តទុកដាក់ រួមគ្នាគិត រួមធ្វើ និងរួមទទួលខុសត្រូវ ដើម្បីពង្រឹងអង្គភាពមន្ទីរកណ្តាលឱ្យក្លាយជាកម្លាំងស្នូលក្នុងការដឹកនាំ និងគាំទ្រប្រព័ន្ធសុខាភិបាលទូទាំងខេត្ត ប្រកបដោយគុណភាព ប្រសិទ្ធភាព និងគណនេយ្យភាព ។











