
មន្ត្រីជំនាញមន្ទីរសុខាភិបាលខេត្តបាត់ដំបង បន្តចុះពង្រឹងអនាម័យ និងសុវត្ថិភាពចំណីអាហារ ដើម្បីការពារសុខភាពប្រជាពលរដ្ឋ
បាត់ដំបង ៖ មន្ត្រីផ្នែកសុវត្ថិភាពចំណីអាហារនៃការិយាល័យនិយ័តកម្មសុខាភិបាល មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានបន្តចុះត្រួតពិនិត្យ ណែនាំ និងផ្សព្វផ្សាយអំពីអនាម័យ និងសុវត្ថិភាពចំណីអាហារ នៅតាមអាហារដ្ឋាន និងភោជនីយដ្ឋានក្នុងក្រុងបាត់ដំបង ចាប់ថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៦ ។











