
ការពារសុខភាពប្រជាពលរដ្ឋពីគ្រោះថ្នាក់នៃថ្នាំជក់ និងបារីអេឡិចត្រូនិក គឺជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា
បាត់ដំបង ៖ ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានចូលរួម កិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលរៀបចំឡើងនាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ ដើម្បីពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅអាទិភាពនៃការត្រួតពិនិត្យផលិតផលថ្នាំជក់នៅកម្ពុជា ។











