
ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បោះទុនវិនិយោគលើគម្រោងខ្នាតធំចំនួនពីរ នៅស្រុកបុទុមសាគរ រំពឹងជំរុញសេដ្ឋកិច្ច និងបង្កើតឱកាសការងារនៅខេត្តកោះកុង
ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា អះអាងថា គម្រោងវិនិយោគខ្នាតធំចំនួនពីររបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) ដែលដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង នៅក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង ត្រូវបានរំពឹងថា នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពង្រឹងសន្តិសុខថាមពល និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងរួមចំណែកទាក់ទាញការវិនិយោគបន្ថែមមកកាន់ប្រទេសកម្ពុជា។











