News from the Provinces
AllBanteay meanchey provincial dept. of informationBattambang provincial dept. of informationKampong cham provincial dept. of informationKampong chhnang provincial dept. of informationKampong speu provincial dept. of informationKampong thom provincial dept. of informationKampot provincial dept. of informationKandal provincial dept. of informationMondulkiri provincial dept. of informationOddar meanchey provincial dept. of informationPailin provincial dept. of informationPhnom penh municipal dept. of informationPreah sihanouk provincial dept. of informationPreah vihear provincial dept. of informationPrey veng provincial dept. of informationPursat provincial dept. of informationRatanakiri provincial dept. of informationSiem reap provincial dept. of informationStung treng provincial dept. of information

Leadership activities
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញអមដំណើរ និងចូលរួមអបអរសាទរ សិស្សជ័យលាភីនិទ្ទេស A ក្នុងពិធីសំណេះសំណាលជាមួយ សម្តេចធិបតី នាយករដ្ឋមន្ត្រី
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី រួមជាមួយថ្នាក់ដឹកនាំខេត្ត និងលោក ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងមាតាបិតា អាណាព្យាបាលសិស្សានុសិស្ស បានអញ្ជើញចូលរួមយ៉ាងកក់ក្តៅក្នុង «ពិធីសំណេះសំណាលជាមួយសិស្សដែលប្រឡងជាប់និទ្ទេស A» នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ឆ្នាំសិក្សា២០២៥-២០២៦។
ពិធីដ៏មហានព្វឫក្សនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។


Leadership activities
ក្រសួងការងារ រៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺអេដស៍ និងគ្រឿងញៀន នៅខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ជា សុខនី រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោកជំទាវ ម៉ៅ ធីតា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺអេដស៍ និងគ្រឿងញៀន នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីភាពក្នុង «កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងផ្សព្វផ្សាយការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺអេដស៍ និងគ្រឿងញៀន» នៅសាលប្រជុំមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។


Social security
នគរបាលស្រុកកោះញែក ចុះបិទស្ទីកគ័រចំណាំងផ្លាតលើគោយន្តកន្ត្រៃ និងយានយន្តកែច្នៃ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
ខេត្តមណ្ឌលគិរី ៖ កម្លាំងជំនាញសណ្តាប់ធ្នាប់-ចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកកោះញែក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែសង្គម បានចុះធ្វើយុទ្ធនាការបិទស្ទីកគ័រចំណាំងផ្លាត លើគោយន្តកន្ត្រៃ រ៉ឺម៉កម៉ូតូ ត្រាក់ទ័រ និងយានយន្តកែច្នៃផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅពេលយប់។


Leadership activities
កិច្ចប្រជុំសារាចរណែនាំ ស្ដីពី៖ ការបិទបញ្ជីចំណូល-ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២៦
ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ លោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី និងលោកស្រី ដូច ដារ៉ា ប្រធានរតនាគារខេត្ត បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំសារាចរណែនាំ ស្ដីពី៖ «ការបិទបញ្ជីចំណូល-ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២៦»។
ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ/អង្គភាពជំនាញជុំវិញខេត្ត សមាជិក សមាជិកា និងមន្ត្រីជំនាញនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តជាច្រើនរូប។


Leadership activities
សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បើកវគ្គបណ្តុះបណ្តាលដល់អ្នកស្ម័គ្រចិត្តសរុប ៤០នាក់
ខេត្តមណ្ឌលគិរី៖ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គង់ គឹមនី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី នាថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ គោលនយោបាយអ្នកស្ម័គ្រចិត្ត និងវិជ្ជាសង្គ្រោះបឋម» ចំនួន ២វគ្គ ជូនដល់អ្នកស្ម័គ្រចិត្តសរុបចំនួន ៤០នាក់ (ស្រី ២៥នាក់) ដែលអញ្ជើញមកពីស្រុកអូររាំង និងក្រុងសែនមនោរម្យ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត។


Tourism
ក្រសួងទេសចរណ៍ និងខេត្តមណ្ឌលគិរី បើកសិក្ខាសាលារៀបចំផែនការយុទ្ធសាស្ត្រតំបន់ឦសាន និងប្រកាសដាក់ឱ្យអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត ឆ្នាំ២០២៦-២០៣០
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំ «សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំកសាង ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍តំបន់ភូមិភាគភាគឦសាន ឆ្នាំ២០២៦-២០៣៥» ព្រមទាំង «ប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុវត្តជាផ្លូវការនូវ ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២៦-២០៣០»។
ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និង ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីតំណាងក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំខេត្តភាគឦសានទាំង៤ (មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងក្រចេះ) ព្រមទាំងផ្នែកឯកជន និងអង្គការសង្គមស៊ីវិលជាច្រើនរូប។


Leadership activities
កម្មវិធីចុះពិនិត្យ តាមដាន និងវាយតម្លៃលើការអនុវត្តការងារស្ដារនីតិសម្បទាអនីតិជនទំនាស់នឹងច្បាប់នៅពន្ធនាគារខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម សន សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានស្ដារសម្បទា និងជាប្រធានក្រុមការងារបច្ចេកទេសស្ដារនីតិសម្បទាអនីតិជនទំនាស់នឹងច្បាប់ បានដឹកនាំក្រុមការងារចុះពិនិត្យ តាមដាន និងវាយតម្លៃលើការអនុវត្តការងារស្ដារនីតិសម្បទាអនីតិជនទំនាស់នឹងច្បាប់នៅពន្ធនាគារខេត្តមណ្ឌលគិរី ដោយមានការអញ្ជេីញចូលរួមពីលោក ចាន់ រតនា អភិបាលរង នៃគណ:អភិបាលខេត្តមណ្ឌលគិរី លោកអគ្គនាយករង នៃអគ្គនាយកដ្ឋានស្ដារសម្បទា តំណាងមន្ទីរអប់រំ យុវជន និងកីឡា មន្ទីរកិច្ចការនារី តំណាងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងមន្ទីរសុខាភិបាល លោកប្រធាននាយកដ្ឋានស្ដារនីតិសម្បទាអនីតិជន លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ចៅក្រមសាលាដំបូងខេត្ត តំណាងស្នងការដ្ឋាននគរបាលជាតិខេត្ត តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្តខេត្ត ប្រធានពន្ធនាគារខេត្ត និងមន្ត្រីជំនាញជាច្រើននាក់ ដែលប្រព្រឹត្តទៅ នៅពន្ធនាគារខេត្តមណ្ឌលគិរី។


Leadership activities
ពិធីបើកវគ្គបណ្តុះបណ្តាលរំលឹក ស្តីពី "ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ" ដល់មន្ត្រីរដ្ឋបាលឃុំ-សង្កាត់ មូលដ្ឋានសុខាភិបាលសាធារណៈ ពន្ធនាគារ និងការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ក្នុងខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ លោកស្រី កែវ សាវឿន អភិបាលរងខេត្តមណ្ឌលគិរី និងលោក យឺន ហុងឆាត ប្រធាននាយកដ្ឋានគ្រប់គ្រងសេវា និងរបបឧបត្ថម្ភតាវកាលិក បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលរំលឹក ស្តីពី "ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ" ដល់មន្ត្រីរដ្ឋបាលឃុំ-សង្កាត់ មូលដ្ឋានសុខាភិបាលសាធារណៈ ពន្ធនាគារ និងការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ក្នុងខេត្តមណ្ឌលគិរី និងមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី ងិន វ៉ាន់ថេន ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តមណ្ឌលគិរី ព្រមទាំងមន្ត្រីជំនាញជាច្រើនរូបផងដែរ ដែលប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី។


Leadership activities
មន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី រៀបចំពិធីបិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្ត ពានរង្វាន់ឯកឧត្តម អភិបាលខេត្ត ឆ្នាំ២០២៦
ខេត្តមណ្ឌលគិរី ៖ នាថ្ងៃព្រឹកទី២៧ ខែតុលា ឆ្នាំ២០២៦ មន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី បានរៀបចំពិធីបិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្ត ពានរង្វាន់បាល់ទាត់ កីឡាប៊ូល និងប៉េតង់ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ឯកឧត្តម ថង សាវុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី និងមានការអញ្ជើញចូលរួមពីមន្ត្រីរាជការជុំវិញខេត្ត ប្រតិភូកីឡា កីឡាករ កីឡាការិនី និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប នៅមណ្ឌលកីឡដ្ឋានខេត្តមណ្ឌលគិរី។


Leadership activities
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ទទួលអំណោយមនុស្សធម៌ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ពីព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្ត
ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី រួមជាមួយថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការសាលាខេត្ត បានអញ្ជើញទទួលស្វាគមន៍ និងទទួលយកអំណោយមនុស្សធម៌ ដែលបាននាំយកមកប្រគល់ជូនដោយផ្ទាល់ពី ព្រះញាណរង្សី ឈិន ហន សមាជិកថេរៈសភាពគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តមណ្ឌលគិរី ព្រមទាំងមន្ត្រីសង្ឃគ្រប់ឋានុក្រម។
អំណោយមនុស្សធម៌ដែលបានប្រគល់ជូនរដ្ឋបាលខេត្តមណ្ឌលគិរីនាឱកាសនោះ រួមមាន៖ អង្ករចំនួន ០១តោន មីកញ្ចប់៖ ចំនួន ៦០កេស ភេសជ្ជៈចំនួន ២៥កេស ទឹកសុទ្ធ៖ ចំនួន ៣៥កេស និង៣៥យួរ ថវិកាចំនួន ៣លានរៀល។
ការផ្ដល់ជូននូវសម្ភារ គ្រឿងឧបភោគ បរិភោគ និងថវិកានេះ គឺដើម្បីជួយដល់រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំចាត់ចែងក្នុងសកម្មភាពការងារមនុស្សធម៌ ក្នុងការយកទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយ ឬគ្រោះផ្សេងៗនៅក្នុងមូលដ្ឋានខេត្តមណ្ឌលគិរីឱ្យបានទាន់ពេលវេលា៕


Authority activities
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី រៀបចំយុទ្ធនាការរើសសំរាម អបអរសាទរទិវាបរិស្ថានជាតិ និងពិភពលោក
មណ្ឌលគិរី៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ បានរៀបចំកម្មវិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ខួបលើកទី៣០ ក្រោមប្រធានបទ «រួមគ្នារើសសំរាម ដើម្បីសាលារៀនស្អាត និងបរិស្ថានបៃតង» ក្នុងគោលបំណងលើកកម្ពស់អនាម័យបរិស្ថាន និងបណ្តុះស្មារតីស្រឡាញ់ធម្មជាតិដល់ស្រទាប់យុវជន។
ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមវត្តមានលោក មាស ចន្នី អភិបាលរងនៃគណៈអភិបាលក្រុងសែនមនោរម្យ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកនាយកមជ្ឈមណ្ឌល លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ ព្រមទាំងសិស្ស-និស្សិតយ៉ាងច្រើនកុះករ។


Leadership activities
កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី
មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុងពិធីបើក «កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី» ព្រមទាំងមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។


Agriculture
លោកបណ្ឌិត សុង ឃាង ជួបសំណេះសំណាល និងប្រគល់លិខិតបញ្ជាក់កម្មសិក្សាបច្ចេកទេសកសិកម្មជូនសិស្សានុសិស្សវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី និង លោក កឹម ចាន់ណារ៉ា នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល និងប្រគល់លិខិតបញ្ជាក់ការងារកម្មសិក្សាជូនដល់សិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសមណ្ឌលគិរី។
កម្មវីធីនេះប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយមានការចូលរួមពីសំណាក់ លោកអនុប្រធានមន្ទីរ លោក-លោកស្រីប្រធាន និងអនុប្រធានការិយាល័យ មន្ត្រីបច្ចេកទេស លោកគ្រូ អ្នកគ្រូ ព្រមទាំងប្អូនៗសិស្សានុសិស្សយ៉ាងច្រើនកុះករ។

