ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ទទួលអំណោយមនុស្សធម៌ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ពីព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្ត

ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី រួមជាមួយថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការសាលាខេត្ត បានអញ្ជើញទទួលស្វាគមន៍ និងទទួលយកអំណោយមនុស្សធម៌ ដែលបាននាំយកមកប្រគល់ជូនដោយផ្ទាល់ពី ព្រះញាណរង្សី ឈិន ហន សមាជិកថេរៈសភាពគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តមណ្ឌលគិរី ព្រមទាំងមន្ត្រីសង្ឃគ្រប់ឋានុក្រម។ អំណោយមនុស្សធម៌ដែលបានប្រគល់ជូនរដ្ឋបាលខេត្តមណ្ឌលគិរីនាឱកាសនោះ រួមមាន៖ អង្ករចំនួន ០១តោន មីកញ្ចប់៖ ចំនួន ៦០កេស ភេសជ្ជៈចំនួន ២៥កេស ទឹកសុទ្ធ៖ ចំនួន ៣៥កេស និង៣៥យួរ ថវិកាចំនួន ៣លានរៀល។ ការផ្ដល់ជូននូវសម្ភារ គ្រឿងឧបភោគ បរិភោគ និងថវិកានេះ គឺដើម្បីជួយដល់រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំចាត់ចែងក្នុងសកម្មភាពការងារមនុស្សធម៌ ក្នុងការយកទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយ ឬគ្រោះផ្សេងៗនៅក្នុងមូលដ្ឋានខេត្តមណ្ឌលគិរីឱ្យបានទាន់ពេលវេលា៕

Related News

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ១៣គ្រួសារ ដែលទទួលបានដីឡូតិ៍ និងផ្ទះ ក្នុងគម្រោងទី១ នៃកម្មវិធីផ្តល់ដីការពារព្រៃ
Leadership activities

នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងឯកឧត្តម គង គឹមនី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ១៣គ្រួសារ ដែលមានសិទ្ធិទទួលបានដីឡូតិ៍ និងផ្ទះ ដើម្បីទៅរស់នៅក្នុងគម្រោងទី១ នៃកម្មវិធីផ្តល់ដីការពារព្រៃ សំដៅរួមគ្នាអភិវឌ្ឍដោយចីរភាព ស្ថិតនៅឃុំស្តៅ និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំមិត្តភាព នៃរដ្ឋបាលសាលាខេត្តមណ្ឌលគិរី។
Mondulkiri provincial dept. of information

Read More
រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធព្រះរាជពិធីបុណ្យខួបលើកទី២២ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
Leadership activities
រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធព្រះរាជពិធីបុណ្យខួបលើកទី២២ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំប្រារព្ធព្រះរាជពិធីបុណ្យខួបលើកទី២២ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យ៉ាងមហោឡារិក នៅសាលប្រជុំមិត្តភាព សាលាខេត្តមណ្ឌលគិរី។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និង ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុក លោកគ្រូ-អ្នកគ្រូ ក្រុមយុវជន និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
Mondulkiri provincial dept. of information
Mondulkiri provincial dept. of information
Read More
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញអមដំណើរ និងចូលរួមអបអរសាទរ សិស្សជ័យលាភីនិទ្ទេស A ក្នុងពិធីសំណេះសំណាលជាមួយ សម្តេចធិបតី នាយករដ្ឋមន្ត្រី
Leadership activities
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញអមដំណើរ និងចូលរួមអបអរសាទរ សិស្សជ័យលាភីនិទ្ទេស A ក្នុងពិធីសំណេះសំណាលជាមួយ សម្តេចធិបតី នាយករដ្ឋមន្ត្រី
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី រួមជាមួយថ្នាក់ដឹកនាំខេត្ត និងលោក ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងមាតាបិតា អាណាព្យាបាលសិស្សានុសិស្ស បានអញ្ជើញចូលរួមយ៉ាងកក់ក្តៅក្នុង «ពិធីសំណេះសំណាលជាមួយសិស្សដែលប្រឡងជាប់និទ្ទេស A» នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ឆ្នាំសិក្សា២០២៥-២០២៦។ ពិធីដ៏មហានព្វឫក្សនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្រសួងការងារ រៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺអេដស៍ និងគ្រឿងញៀន នៅខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ជា សុខនី រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោកជំទាវ ម៉ៅ ធីតា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺអេដស៍ និងគ្រឿងញៀន នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីភាពក្នុង «កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងផ្សព្វផ្សាយការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺអេដស៍ និងគ្រឿងញៀន» នៅសាលប្រជុំមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។
Mondulkiri provincial dept. of information
Mondulkiri provincial dept. of information
Read More
កិច្ចប្រជុំសារាចរណែនាំ ស្ដីពី៖ ការបិទបញ្ជីចំណូល-ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២៦
Leadership activities
កិច្ចប្រជុំសារាចរណែនាំ ស្ដីពី៖ ការបិទបញ្ជីចំណូល-ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២៦
ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ លោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី និងលោកស្រី ដូច ដារ៉ា ប្រធានរតនាគារខេត្ត បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំសារាចរណែនាំ ស្ដីពី៖ «ការបិទបញ្ជីចំណូល-ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២៦»។ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ/អង្គភាពជំនាញជុំវិញខេត្ត សមាជិក សមាជិកា និងមន្ត្រីជំនាញនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តជាច្រើនរូប។
Mondulkiri provincial dept. of information
Mondulkiri provincial dept. of information
Read More

Latest News

មន្ទីរ​ព័ត៌មានកោះកុងបាន បើកកិច្ចប្រជុំក្រុមការងារព័ត៌មាន និងសាធារណមត
Leadership activities

មន្ទីរ​ព័ត៌មានកោះកុងបាន បើកកិច្ចប្រជុំក្រុមការងារព័ត៌មាន និងសាធារណមត

មន្ទីរ​ព័ត៌មានកោះកុងបាន បើកកិច្ចប្រជុំក្រុមការងារព័ត៌មាន និងសាធារណមតិ ដើមបីត្រួតពិនិត្យ ព្រមទាំងតម្រង់ទិសការងារផលិតវីដេអូសមិទ្ធផល និងយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ

Koh kong provincial dept. of information
Koh kong provincial dept. of information
Read More
វគ្គអប់រំផ្សព្វផ្សាយ ស្តីពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនដល់ភាគីពាក់ព័ន្ធ
Politics

ឯកឧត្តម ថុង ណារុង  អនុប្រធានគណកម្មាធិការគណបក្សខេត្តកោះកុង និងជាប្រធានគណ:ប្រចាំការអចិន្ត្រៃយ៍

ឯកឧត្តម ថុង ណារុង អនុប្រធានគណកម្មាធិការគណបក្សខេត្តកោះកុង និងជាប្រធានគណ:ប្រចាំការអចិន្ត្រៃយ៍ ព្រឹកថ្ងៃអាទិត្យទី២៥ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំ លោក លោកស្រី ជាសមាជិកអចន្ត្រៃយ៍ សមាជិក សមាជិកា គណ:កម្មាធិការគណបក្សខេត្ត គណៈចលនាមហាជន គណ:ឃោសនាអប់រំ និងមន្ត្រីគណ:បក្ស ចូលរួមស្ដាប់បាឋកថា «កេរដំណែលរស់៖គុណតម្លៃ៧មករា» ក្រោមប្រធានបទ «ការចូលរួមក្នុងការងារចលនាមហាជន ដើម្បីបុព្វហេតុជាតិ និងប្រជាជន ក្រោមការដឹកនាំរបស់សម្ដេចតេជោ អគ្គមគ្គុទេសក៍ជាតិដ៏ឆ្នើម» ដែលឧទ្ទេសនាមដោយ ឯកឧត្ដម អុិត សំហេង សមាជិកគណៈកម្មាធិការ ជាអនុប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាល និងជាតំណាងរាស្ត្រ មណ្ឌលរាជធានីភ្នំពេញ តាមប្រព័ន្ធ Zoom នៅទីស្នាក់ការគណបក្សខេត្តកោះកុង ។

Koh kong provincial dept. of information
Koh kong provincial dept. of information
Read More
រដ្ឋបាលស្រុកកោះកុង បានតម្លើងស្លាក ខ្ញុំ❤️ស្រឡាញ់កោះកុង
Tourism