ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សន្តិសុខសង្គម
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី
នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បានអញ្ជើញប្រគល់ផ្ទះថ្មី ចំនួន៣ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសារនៃវីរកងទ័ពពលី រស់នៅក្នុងទឹកដីខេត្តកណ្តាល ។


សុខាភិបាល
ក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាពឃុំត្រពាំងរូង និងមណ្ឌលសុខភាពឃុំថ្មស ផ្តល់សេវាសារវន្តបង្កើនការថែទាំសុខភាពបឋមជូនពលរដ្ឋ
ក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាពឃុំត្រពាំងរូង និងមណ្ឌលសុខភាពឃុំថ្មស ផ្តល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាព ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាពលរដ្ឋ។


នយោបាយ
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាជនភៀសសឹក ដោយសារជម្លោះព្រំដែនជាមួយប្រទេសថៃ
ឯកឧត្តម វ៉ាង វិនពីន អញ្ជើញរួមដំណើរជាមួយឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋជនភៀសសឹកនៅខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។


នយោបាយ
ជំហរសន្តិវិធីរបស់រដ្ឋាភិបាលកំពុងទទួលផល ខណៈអន្តរជាតិយល់កាន់តែច្បាស់ពីបញ្ហាព្រំដែនកម្ពុជា-ថៃ
ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។


ពាណិជ្ជកម្ម
រដ្ឋបាលខេត្តកោះកុង កំពុងខិតខំសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មខេត្ត ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ការកែលម្អបរិយាកាសធុរកិច្ច
លោកជំទាវអភិបាលខេត្តកោះកុង ក្នុងពិធីប្រកាសតែងតាំងប្រធានថ្មីមន្ទីរពាណិជ្ជកម្មខេត្ត ដោយមានវត្តមានជាអធិបតីភាពរបស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ប្រទានព្រះរាជសារជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុរបស់ សម្តេចតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ប្រទានព្រះរាជសារជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុរបស់ សម្តេចតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។


ការអភិវឌ្ឍ
កម្ពុជាដឹកនាំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈ លើកទី២៣ (23rd ACCSM) ជាមួយរបៀបវារៈចំនួន១២
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ ដឹកនាំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣ (23rd ACCSM) ជាមួយរបៀបវារៈចំនួន១២។


ពាណិជ្ជកម្ម
រដ្ឋមន្រ្តីពាណិជ្ជកម្ម ប្រាប់ដល់ប្រធានថ្មីមន្ទីរពាណិជ្ជកម្មខេត្តកោះកុងស្វែងរកផលិតផលសក្តានុពល ដើម្បីចុះបញ្ជីម៉ាក់សម្គាល់ភូមិសាស្រ្តទំនិញ
លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់លោក ឃី វុធ ជាប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុង ជំនួសលោក សាលីម ហ្វារីត ដែលចូលនិវត្តន៍។ ថ្ងៃទី៣ ខែសីហា ឆ្នាំ២៩២៦


នយោបាយ
រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាក្នុងការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលត្រូវបានចាត់ទុកជាអាទិភាពចម្បងមួយ
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញទទួលជួបលោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងសហការី នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។


ពាណិជ្ជកម្ម
កម្ពុជានឹងដាក់ឱ្យដំណើរការសាកល្បង «កម្មវិធីលក់បញ្ចុះតម្លៃសេវាកម្មទេសចរណ៍ប្រចាំឆ្នាំ ២០២៦ ខេត្តសៀមរាប» ចាប់ពីថ្ងៃស្អែក
រូបតំណាងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅទស្សនាកម្សាន្តនៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប។


សន្តិសុខសង្គម
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការពង្រឹងគុណភាពព័ត៌មាន គឺជាកិច្ចការងារសំខាន់ដែលយើងត្រូវយកចិត្តទុកដាក់
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតិភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន» លើកទី៩ ដែលរៀបចំឡើងដោយសមាគមអ្នកសារព័ត៌មានចំនួន៣ នៅទីស្តីការក្រសួងព័ត៌មាន ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។


សេចក្តីជូនដំណឹង
ក្រសួងចំនួន៣ ហាមឃាត់ការផលិតផ្សព្វផ្សាយ និងចែកចាយបន្តនូវមាតិកាដែលប៉ះពាល់ដល់វប្បធម៌ប្រព្រៃណីជាតិ។
សេចក្តីណែនាំស្តីពីការហាមឃាត់ការផលិតផ្សព្វផ្សាយ និងចែកចាយបន្តនូវមាតិកា ដែលប៉ះពាល់ដល់វប្បធម៌ប្រព្រៃណីជាតិ ទំនៀមទម្លាប់ កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃស្រ្តីខ្មែរ។


សិល្បៈនិងវប្បធម៌
រដ្ឋបាលខេត្តកោះកុង នាំយកទៀនព្រះវស្សា និងទេយ្យទាន វេរប្រគេនជូនព្រះសង្ឃគង់ចាំវស្សា នៅវត្តអម្ពទិយារាម ដើម្បីទ្រទ្រង់វិស័យព្រះពុទ្ធសាសនា
នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ - ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និង លោកជំទាវ
- លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ លោក លោកស្រី ជាអភិបាលរងខេត្ត មន្ត្រីរាជការសាលាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការតាមបណ្តាមន្ទីរ-អង្គភាពជុំវិញខេត្ត បានរួមសាមគ្គីគ្នារៀបចំពិធីបុណ្យវេរប្រគេនទៀនព្រះវស្សា ព្រមទាំងគ្រឿងឧបភោគបរិភោគ និងបច្ច័យទេយ្យទានជាច្រើនមុខ ជូនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសនៅវត្តអម្ពទិយារាម (ហៅវត្តព្រែកស្វាយ) ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

