
សៀវភៅ “ស្នាមញញឹមខ្មែរ” ដែលជាមគ្គុទេសក៍ពីប្រទេសកម្ពុជា បានរំលេចអំពីអត្តសញ្ញាណជាតិខ្មែរ និងបង្ហាញខ្លួនក្នុងកិច្ចប្រជុំហ្វ្រង់កូហ្វូនីលើកទី២០
“ស្នាមញញឹមខ្មែរ” គឺជាចំណងជើងសៀវភៅមួយក្បាលដ៏ថ្មីស្រឡាងបានដាក់ចេញផ្សាយក្នុងអំឡុងពេលកម្ពុជា ធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំហ្វ្រង់កូហ្វូនីលើកទី២០ ខាងមុខ ហើយសៀវភៅមួយក្បាលនេះដែរក៏ជា មគ្គុទេសក៍ជាពីរភាសា គឺបារាំង-ខ្មែរ ស្តីពីប្រទេសកម្ពុជា បានរំលេចអំពីអត្តសញ្ញាណជាតិខ្មែរឱ្យលេចត្រដែតលើឆាកអន្តរជាតិ។









