
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្រៀនតាមឌីជីថលមានភាពទំនើបល្អ ប៉ុន្តែកុំបោះបង់សៀវភៅ ខណៈប្រទេសមួយចំនួនវិលត្រឡប់មកប្រើសៀវភៅវិញក្រោយសិស្សរៀនខ្សោយ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ទោះបីជាការបង្រៀនតាមប្រព័ន្ធឌីជីថលមានភាពទំនើប និងជឿនលឿនយ៉ាងណាក៏ដោយ ក៏មិនត្រូវបោះបង់ចោលការអាន និងការរៀនសូត្រតាមរយៈសៀវភៅនោះឡើយ។









