
រដ្ឋបាលខេត្តកោះកុង ជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បូកសរុបវឌ្ឍនភាពផែនការលេខ ០០៣ ផ.ក និងដាក់ចេញទិសដៅអនុវត្តបន្តយ៉ាងម៉ឺងម៉ាត់
កោះកុង៖ នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តកោះកុង បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការលេខ ០០៣ ផ.ក របស់ក្រសួងមហាផ្ទៃ ព្រមទាំងពិភាក្សាលើការលើកទិសដៅអនុវត្តបន្ត ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពការងារ និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឱ្យកាន់តែមានភាពរឹងមាំ។











