
មន្ទីរអប់រំយុវជន និងកីឡាខេត្តបាត់ដំបង បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិទ្យាល័យសម្តេចឪ ក្រុងបាត់ដំបង
បាត់ដំបង ៖ មន្ទីរអប់រំយុវជន និងកីឡាខេត្តបាត់ដំបង នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរៀបចំប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ២០២៦-២០២៧ នៅវិទ្យាល័យសម្តេចឪ ក្រោមវត្តមានចូលរួមពីលោក ធូ ភា អភិបាលរងខេត្ត ជាតំណាងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អ្នកពាក់ព័ន្ធ និងលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សមកពីវិទ្យាល័យនានា ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ។











