
ឯកឧត្តម គួច ចំរើន ដឹកនាំក្រុមការងារ ចុះពិនិត្យការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្ត្រស្រុកកោះធំ និងចុះសិក្សាស្វែងយល់គម្រោង FTC នៅខេត្តតាកែវ
បន្ទាប់ពីបានបញ្ចប់សកម្មភាពចុះពិនិត្យការដ្ឋានក្នុងភូមិសាស្ត្រស្រុកកោះធំខេត្តកណ្តាល រួចមកឯកឧត្តម អភិបាលខេត្ត និងប្រតិភូអមដំណើរ ក៏បានអញ្ជើញបន្តដំណើរចុះទស្សនកិច្ចសិក្សាស្វែងយល់បន្ថែមអំពីការអនុវត្តគម្រោង «ព្រែកជីកហ្វូណនតេជោ» (FTC) នៅក្នុងភូមិសាស្ត្រខេត្តតាកែវ ផងដែរ។ ការចុះទស្សនកិច្ចសិក្សានៅខេត្តតាកែវនេះ ធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីបច្ចេកទេសនៃការសាងសង់ ការគ្រប់គ្រងប្រព័ន្ធផ្លូវទឹក ការត្រៀមរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងការត្រៀមលក្ខណៈរៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម នៅតាមសងខាងផ្លូវទឹកប្រវត្តិសាស្ត្រនេះ ដើមី្បទាញយកផលប្រយោជន៍ឱ្យបានអតិបរមាជូនប្រជាពលរដ្ឋក្នុងខេត្តកណ្តាល។











