មន្ទីរធម្មការ និងសាសនាខេត្តមណ្ឌលគិរី រៀបចំពិធីសំណេះសំណាលជាមួយព្រះមន្ត្រីសង្ឃ អាចារ្យ និងគណៈកម្មការវត្តទូទាំងខេត្ត

មន្ទីរធម្មការ និងសាសនាខេត្តមណ្ឌលគិរី រៀបចំពិធីសំណេះសំណាលជាមួយព្រះមន្ត្រីសង្ឃ អាចារ្យ និងគណៈកម្មការវត្តទូទាំងខេត្ត

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ មន្ទីរធម្មការ និងសាសនាខេត្តមណ្ឌលគិរី បានសហការជាមួយសាលាគណខេត្តទាំងពីរគណៈ រៀបចំពិធីសំណេះសំណាលជាមួយព្រះមន្ត្រីសង្ឃតាមឋានានុក្រម អាចារ្យ និងគណៈកម្មការវត្តទូទាំងខេត្តមណ្ឌលគិរី។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរធម្មការ និងសាសនាខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព លោក ទូច រស្មី ប្រធានមន្ទីរធម្មការ និងសាសនាខេត្តមណ្ឌលគិរី ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ព្រះមេគណខេត្តទាំងពីរគណៈ។ ពិធីសំណេះសំណាលនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នរដ្ឋ និងព្រះសង្ឃ ព្រមទាំងថ្នាក់ដឹកនាំវត្តអារាម ដើម្បីពង្រឹងការគ្រប់គ្រង ថែរក្សាប្រពៃណី ព្រះពុទ្ធសាសនា និងសីលធម៌សង្គមក្នុងខេត្តមណ្ឌលគិរី ឱ្យកាន់តែមានរបៀបរៀបរយ និងរីកចម្រើនតទៅមុខបន្ថែមទៀត៕

ព័ត៌មានពាក់ព័ន្ធ

ពិធីប្រកាសសមាសភាពគណៈអ៉ីម៉ុំាខេត្តមណ្ឌលគិរី
សិល្បៈនិងវប្បធម៌
ពិធីប្រកាសសមាសភាពគណៈអ៉ីម៉ុំាខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ លោក អះម៉ាត់ យ៉ះយ៉ាអារ៉ហ្វាត ភូឈួយទី១ ប្រតិភូតំណាងអ្នកឧកញ៉ា សុះ កំរី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី លោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសមាសភាពគណៈអ៉ីម៉ុំាខេត្តមណ្ឌលគិរី ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំនៃមន្ទីរធម្មការ និងសាសនាខេត្តមណ្ឌលគិរី។ ក្នុងអង្គពិធីនេះ ក៏មានការចូលរួមពីលោក ទូច រស្មី ប្រធានមន្ទីរធម្មការ និងសាសនាខេត្តមណ្ឌលគិរី លោក លោកស្រី ជាប្រធាន-អនុប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធ ក្រុមការងារគណៈអ៉ីម៉ុំាខេត្ត ហាជី អ៉ីម៉ាម ហាកឹម គ្រូបង្រៀនខ្មែរឥស្លាម ព្រមទាំងបងប្អូនសាសនិកឥស្លាមយ៉ាងច្រើនរូបផងដែរ។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ឯកឧត្តម ថង សាវុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តសែនមនោរម្យ
សិល្បៈនិងវប្បធម៌
ឯកឧត្តម ថង សាវុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តសែនមនោរម្យ
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ថង សាវុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី រួមជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៩ និងនាំយកទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តសែនមនោរម្យ ស្ថិតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី អញ្ជើញកាន់បិណ្ឌនៅវត្តចំនួន២ ក្នុងក្រុងសែនមនោរម្យ
សិល្បៈនិងវប្បធម៌
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី អញ្ជើញកាន់បិណ្ឌនៅវត្តចំនួន២ ក្នុងក្រុងសែនមនោរម្យ
ឯកឧត្តម ថាន់ ឡេង ប្រធានសាលាដំបូងខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ អញ្ជើញចូលរួមធ្វើបុណ្យកាន់បិណ្ឌនៅវត្តចំនួន០២ គឺវត្តសែនមនោរម្យ និងវត្តព្រះពុទ្ធមណ្ឌលគិរី ស្ថិតនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
បទយកការណ៍ ៖ ស្នូរកីតម្បាញនៅភូមិពូឡេះ ការប្រឹងប្រែងរស់ឡើងវិញនៃព្រលឹងតម្បាញប្រពៃណី
សិល្បៈនិងវប្បធម៌
បទយកការណ៍ ៖ ស្នូរកីតម្បាញនៅភូមិពូឡេះ ការប្រឹងប្រែងរស់ឡើងវិញនៃព្រលឹងតម្បាញប្រពៃណី
ស្នូរកីតម្បាញ់នៅភូមិពូឡេះ ៖ ការប្រឹងប្រែងរស់ឡើងវិញនៃព្រលឹងតម្បាញប្រពៃណី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងពុទ្ធបរិស័ទ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តសែនមនោរម្យ
សិល្បៈនិងវប្បធម៌
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងពុទ្ធបរិស័ទ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តសែនមនោរម្យ
​ខេត្តមណ្ឌលគិរី​​ ៖ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី រួមជាមួយសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ និងនាំយកទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តសែនមនោរម្យ ស្ថិតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ​ពិធីបុណ្យប្រពៃណីជាតិដ៏សំខាន់នេះ ប្រព្រឹត្តទៅក្រោមម្លប់នៃព្រះពុទ្ធសាសនា ដោយថ្នាក់ដឹកនាំខេត្ត និងពុទ្ធបរិស័ទទាំងអស់ បានមូលមតិគ្នាប្រគេនចង់ចាំព្រះវស្សាដល់ព្រះសង្ឃ ដោយក្តីគោរពសក្ការៈ និងតម្កល់ទុកនូវមហាកុសលផលបុណ្យ។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
កម្មវិធីសន្ទនាមតិ ប្រធានបទ ៖ ស្ដីពី ការត្រៀមលក្ខណៈនិងការចូលរួមប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនៅខេត្ដមណ្ឌលគិរី
សិល្បៈនិងវប្បធម៌
កម្មវិធីសន្ទនាមតិ ប្រធានបទ ៖ ស្ដីពី ការត្រៀមលក្ខណៈនិងការចូលរួមប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនៅខេត្ដមណ្ឌលគិរី
វាគ្មិនកិត្ដិយស ៖ លោក ទូច រស្មី ប្រធានមន្ទីរធម្មការ និងសាសនាខេត្ដមណ្ឌលគិរី ថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត

ព័ត៌មានថ្មីៗ

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បោះទុនវិនិយោគលើគម្រោងខ្នាតធំចំនួនពីរ នៅស្រុកបុទុមសាគរ រំពឹងជំរុញសេដ្ឋកិច្ច និងបង្កើតឱកាសការងារនៅខេត្តកោះកុង
ការអភិវឌ្ឍ

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បោះទុនវិនិយោគលើគម្រោងខ្នាតធំចំនួនពីរ នៅស្រុកបុទុមសាគរ រំពឹងជំរុញសេដ្ឋកិច្ច និងបង្កើតឱកាសការងារនៅខេត្តកោះកុង

ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា អះអាងថា គម្រោងវិនិយោគខ្នាតធំចំនួនពីររបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) ដែលដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង នៅក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង ត្រូវបានរំពឹងថា នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពង្រឹងសន្តិសុខថាមពល និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងរួមចំណែកទាក់ទាញការវិនិយោគបន្ថែមមកកាន់ប្រទេសកម្ពុជា។

មន្ទីរព័ត៌មានខេត្តកោះកុង
មន្ទីរព័ត៌មានខេត្តកោះកុង
អានបន្ត
ក្រុមការងារជំនាញបានធ្វើការសិក្សានិងបានរកឃើញហ្វូស៊ីសឈើធំៗចំនួន៣ទីតាំងថែមទៀតនៅខេត្តស្ទឹងត្រែង
បរិស្ថាន

ក្រុមការងារជំនាញបានធ្វើការសិក្សានិងបានរកឃើញហ្វូស៊ីសឈើធំៗចំនួន៣ទីតាំងថែមទៀតនៅខេត្តស្ទឹងត្រែង

ប្រតិភូថ្នាក់ដឹកនាំក្រសួងបរិស្ថាន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារកំណាយស្រាវជ្រាវហ្វូស៊ីលឈើបុរាណ ដែលមានអាយុកាលប្រមាណចាប់ពី ១០ម៉ឺនឆ្នាំ ទៅដល់ ២លានឆ្នាំមុន ស្ថិតនៅក្នុងភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្ត មន្ទីរបរិស្ថាន មន្ទីរទេសចរណ៍ អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ និងប្រជាពលរដ្ឋសរុបប្រមាណ ៤០នាក់។

មន្ទីរព័ត៌មានខេត្តកោះកុង
មន្ទីរព័ត៌មានខេត្តកោះកុង
អានបន្ត
ក្រសួងបរិស្ថាន ផ្តល់ធុងសំរាមជាង ២,០០០ ធុង ដល់សាលារៀននៅខេត្តកំពង់ស្ពឺ ដើម្បីជំរុញភាពស្អាត តាមគ្រឹះស្ថានសិក្សា
បរិស្ថាន

ក្រសួងបរិស្ថាន ផ្តល់ធុងសំរាមជាង ២,០០០ ធុង ដល់សាលារៀននៅខេត្តកំពង់ស្ពឺ ដើម្បីជំរុញភាពស្អាត តាមគ្រឹះស្ថានសិក្សា

ក្រសួងបរិស្ថាន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ បានធ្វើការប្រគល់ធុងសំរាមសរុបចំនួន ២,០៤៩ ធុង ជូនដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ ដើម្បីយកទៅបែងចែកបន្តជូនដល់សាលារៀនចំនួន ៦៨៣ កន្លែង នៅទូទាំងខេត្ត ក្នុងយុទ្ធនាការជំរុញភាពស្អាតនៅតាមគ្រឹះស្ថានសិក្សា។

មន្ទីរព័ត៌មានខេត្តកោះកុង
មន្ទីរព័ត៌មានខេត្តកោះកុង
អានបន្ត
មន្រ្តីនគរបារលស្រុកបូទុមសាគរ អប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកនៅកំណាត់ផ្លូវជាតិលេខ៤៨
សន្តិសុខសង្គម

មន្រ្តីនគរបារលស្រុកបូទុមសាគរ អប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកនៅកំណាត់ផ្លូវជាតិលេខ៤៨

មន្រ្តីនគរបារលស្រុកបូទុមសាគរ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ បានចុះអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកនៅកំណាត់ផ្លូវជាតិលេខ៤៨ជូនប្រជាពលរដ្ឋ និងអ្នកដំណើរ។

មន្ទីរព័ត៌មានខេត្តកោះកុង
មន្ទីរព័ត៌មានខេត្តកោះកុង
អានបន្ត
មន្ទីរធម្មការ និងសាសនាខេត្តមណ្ឌលគិរី រៀបចំពិធីសំណេះសំណាលជាមួយព្រះមន្ត្រីសង្ឃ អាចារ្យ និងគណៈកម្មការវត្តទូទាំងខេត្ត - មន្ទីរព័ត៌មានខេត្តកោះកុង