
អនុប្រធានអធិការកិច្ច នៃកងទ័ពសាធារណរដ្ឋហ្វីលីពីន និងក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យពីស្ថានភាពជំរំជនភៀសសឹកនៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ
ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) អនុប្រធានអធិការកិច្ច នៃកងទ័ពសាធារណរដ្ឋហ្វីលីពីន និងក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដើម្បីចុះពិនិត្យជាក់ស្តែងអំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងនៅក្នុងជំរំជនភៀសសឹក ស្ថិតនៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ ។











