
ជនជាតិចិន២នាក់រត់គេចខ្លួនទីឃុំឃាំង ត្រូវបានចាប់ឃាត់ខ្លួនមកស្នងការនគរបាលខេត្តកោះកុងវិញហើយ
កងកម្លាំងស្នងការនគរបាលខេត្តកោះកុង សហការជាមួយស្នងការខេត្តចំនួន២ បើកប្រតិបត្តិការស្វែងរក និងឃាត់ខ្លួនជនសង្ស័យជនជាតិចិន២នាក់ដែលរត់គេចខ្លួនទីតាំងឃុំឃាំងបណ្តោះអាសន្នកាលពីថ្ងៃទី២១ ខែសីហា កន្លងទៅ ឥឡូវត្រូវបានតាមរកឃើញចាប់បញ្ចូនមកស្នងការដ្ឋាននគរបាលខេត្តកោះកុងវិញហើយ។











