ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យចំនួនមួយគ្រួសារ រស់នៅឃុំតាលាស់  ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាមោងឬស្សី

ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យចំនួនមួយគ្រួសារ រស់នៅឃុំតាលាស់ ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាមោងឬស្សី

ខេត្តបាត់ដំបង៖ អនុវត្តតាមអនុសាសន៍ របស់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារអនុសាខា កាកបាទក្រហមកម្ពុជាមោងឬស្សី ដែលដឹកនាំដោយ លោក ឡុង សុភឺន ប្រធានស្តីទីគណៈ កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សប្បុរសជនតាម រយៈអនុសាខាទៅផ្តល់ជូនប្រជាពលរដ្ឋ‌មួយគ្រួសារ ឈ្មោះ រ៉ន យូ ភេទប្រុស អាយុ ៦៤ឆ្នាំ ដែលរងគ្រោះដោយអគ្គិភ័យ បណ្តាលឱ្យខូចខាតផ្ទះឈើមួយខ្នង ប្រក់ដំបូលស័ង្កសី មានទំហំ៥ម៉ែត្រ គុណនឹង ៤ម៉ែត្រ ដែលរងគ្រោះកាលពីវេលាម៉ោង១៧ និង៣០នាទី ល្ងាច នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចក្រុមទី១២ ភូមិសួស្តី ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ព័ត៌មានពាក់ព័ន្ធ

មន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង សហការជាមួយរដ្ឋបាលស្រុក ចុះត្រួតពិនិត្យការដ្ឋានអាចម៍ដីនៅស្រុករតនមណ្ឌល និងដាក់បទបញ្ជាតឹងរ៉ឹងឱ្យម្ចាស់អាជីវកម្មបំពេញកាតព្វកិច្ចសួយសារ និងថែរក្សាបរិស្ថានផ្លូវថ្នល់
សកម្មភាពអាជ្ញាធរ
មន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង សហការជាមួយរដ្ឋបាលស្រុក ចុះត្រួតពិនិត្យការដ្ឋានអាចម៍ដីនៅស្រុករតនមណ្ឌល និងដាក់បទបញ្ជាតឹងរ៉ឹងឱ្យម្ចាស់អាជីវកម្មបំពេញកាតព្វកិច្ចសួយសារ និងថែរក្សាបរិស្ថានផ្លូវថ្នល់
ខេត្តបាត់ដំបង៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងធនធានរ៉ែ និងការការពារបរិស្ថានតាមដងផ្លូវសាធារណៈ លោក លឹម ប៊ុនលី ប្រធានមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង បានអះអាងថា មន្ទីរបានសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យដោយផ្ទាល់លើទីតាំងអាជីវកម្មអាចម៍ដី-រណ្តៅដីចល័តមួយកន្លែង ស្ថិតនៅភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ កន្លងទៅ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ស្រុកឯកភ្នំ និងមន្ទីរសាធារណការខេត្ត ចុះជួសជុលផ្លូវខេត្តលេខ ១៥៦ ក្រោយរងការខូចខាតដោយទឹកជំនន់
សកម្មភាពអាជ្ញាធរ
ស្រុកឯកភ្នំ និងមន្ទីរសាធារណការខេត្ត ចុះជួសជុលផ្លូវខេត្តលេខ ១៥៦ ក្រោយរងការខូចខាតដោយទឹកជំនន់
បាត់ដំបង៖ អាជ្ញាធរស្រុកឯកភ្នំ សហការជាមួយក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានចុះអន្តរាគមន៍ស្តារ និងជួសជុលផ្លូវខេត្តលេខ ១៥៦ ជាបន្ទាន់ ត្រង់ចំណុចគល់ស្ពានផ្សារប្រហុក ស្ថិតក្នុងភូមិស្នាពីមុខ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ បន្ទាប់ពីផ្លូវនេះបានរងការខូចខាតដោយសារទឹកជំនន់ស្ទឹងសង្កែ ដើម្បីធានាការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋឱ្យប្រព្រឹត្តទៅដោយសុវត្ថិភាព និងប្រក្រតីភាពឡើងវិញ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
រដ្ឋបាលស្រុករុក្ខគិរី រៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យក្បាលដីចំនួន ១២ភូមិ
សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុករុក្ខគិរី រៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យក្បាលដីចំនួន ១២ភូមិ
បាត់ដំបង៖ រដ្ឋបាលស្រុករុក្ខគិរី ខេត្តបាត់ដំបង បានរៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យក្បាលដី សម្រាប់ភូមិចំនួន ១២ ក្នុងឃុំព្រែកជីក និងឃុំព្រៃត្រឡាច ស្រុករុក្ខគិរី នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់ នាំយកអំណោយមនុស្សធម៌ ជូនគ្រួសារសពកុមារា-កុមារី ២នាក់បងប្អូន ដែលបានទទួលមរណភាពដោយសារលង់ទឹកនៅឃុំតាគ្រាម
សកម្មភាពអាជ្ញាធរ
អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់ នាំយកអំណោយមនុស្សធម៌ ជូនគ្រួសារសពកុមារា-កុមារី ២នាក់បងប្អូន ដែលបានទទួលមរណភាពដោយសារលង់ទឹកនៅឃុំតាគ្រាម
បាត់ដំបង៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ លោក ស្រេង សុខា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់ ចាត់តំណាងក្រុមការងារអនុសាខា ដឹកនាំដោយលោកស្រី សួង ស៊ីណា អនុប្រធានអនុសាខាស្រុកព្រមទាំងសហការី និងអាជ្ញាធរមូលដ្ឋាន បាននាំយកសម្ភារគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកាទៅចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយគ្រួសារសពកុមារា និងកុមារី ២នាក់បងប្អូន ដែលបានទទួលមរណភាពដោយសារគ្រោះថ្នាក់លង់ទឹក។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យមួយគ្រួសារ នៅសង្កាត់ស្វាយប៉ោ ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងបាត់ដំបង
សកម្មភាពអាជ្ញាធរ
ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យមួយគ្រួសារ នៅសង្កាត់ស្វាយប៉ោ ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងបាត់ដំបង
បាត់ដំបងៈ អនុវត្តន៍តាមអនុសាសន៍ របស់ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ លោក លាង វាសនា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទ ក្រហមកម្ពុជាក្រុងបាត់ដំបង បានចាត់ក្រុមការងារអនុសាខាដឹកនាំដោយ លោក នូ ចំរើន អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុង និងសហការី អញ្ជើញចុះសួរសុខទុក្ខនាំយកអំណោយ របស់សប្បុរជនតាមរយៈអនុសាខា ផ្តល់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយអគ្គិភ័យឆាបឆេះផ្ទះចំនួន ១ខ្នង កាលពីយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅត្រង់ចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
គ្រួសាររងគ្រោះដោយអគ្គិភ័យចំនួន ១គ្រួសារ នៅឃុំព្រែកនរិន្ទ ទទួលបានអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកឯកភ្នំ
សកម្មភាពអាជ្ញាធរ
គ្រួសាររងគ្រោះដោយអគ្គិភ័យចំនួន ១គ្រួសារ នៅឃុំព្រែកនរិន្ទ ទទួលបានអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកឯកភ្នំ
បាត់ដំបងៈ អនុវត្តន៍តាមអនុសាសន៍ របស់ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ លោក ប៊ី សុភាព ប្រធានគណៈកម្មាធិការសាខាអនុសាខាកាកបាទក្រហមកម្ពុជាស្រុកឯកភ្នំ បានចាត់ក្រុមការងារអនុសាខាដឹកនាំដោយ លោក ហឿន ឌឿ អនុប្រធានគណៈកម្មាធិការអនុសាខាស្រុកនិងសហការី ដោយមានការនិមន្តចូលរួមពី ព្រះបញ្ញាកោសល្យ សឿប វណ្ណៈ ព្រះគ្រូលេខាធិការអនុគណស្រុក និងជាអនុប្រធានកិត្តិយសអនុសាខាស្រុក បាននាំយកអំណោយមនុស្សធម៌ ប្រគល់ជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ (ឆេះផ្ទះ) គឺ លោក ម៉ោង ម៉ាប់ (អាយុ ៦៣ឆ្នាំ) ដែលបានជួបគ្រោះមហន្តរាយកាលពីវេលាម៉ោង ០០:១៥នាទី រំលងអធ្រាត្រ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅចំណុចក្រុមទី៥ ភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត

ព័ត៌មានថ្មីៗ

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បោះទុនវិនិយោគលើគម្រោងខ្នាតធំចំនួនពីរ នៅស្រុកបុទុមសាគរ រំពឹងជំរុញសេដ្ឋកិច្ច និងបង្កើតឱកាសការងារនៅខេត្តកោះកុង
ការអភិវឌ្ឍ

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បោះទុនវិនិយោគលើគម្រោងខ្នាតធំចំនួនពីរ នៅស្រុកបុទុមសាគរ រំពឹងជំរុញសេដ្ឋកិច្ច និងបង្កើតឱកាសការងារនៅខេត្តកោះកុង

ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា អះអាងថា គម្រោងវិនិយោគខ្នាតធំចំនួនពីររបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) ដែលដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង នៅក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង ត្រូវបានរំពឹងថា នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពង្រឹងសន្តិសុខថាមពល និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងរួមចំណែកទាក់ទាញការវិនិយោគបន្ថែមមកកាន់ប្រទេសកម្ពុជា។

មន្ទីរព័ត៌មានខេត្តកោះកុង
មន្ទីរព័ត៌មានខេត្តកោះកុង
អានបន្ត
ក្រុមការងារជំនាញបានធ្វើការសិក្សានិងបានរកឃើញហ្វូស៊ីសឈើធំៗចំនួន៣ទីតាំងថែមទៀតនៅខេត្តស្ទឹងត្រែង
បរិស្ថាន

ក្រុមការងារជំនាញបានធ្វើការសិក្សានិងបានរកឃើញហ្វូស៊ីសឈើធំៗចំនួន៣ទីតាំងថែមទៀតនៅខេត្តស្ទឹងត្រែង

ប្រតិភូថ្នាក់ដឹកនាំក្រសួងបរិស្ថាន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារកំណាយស្រាវជ្រាវហ្វូស៊ីលឈើបុរាណ ដែលមានអាយុកាលប្រមាណចាប់ពី ១០ម៉ឺនឆ្នាំ ទៅដល់ ២លានឆ្នាំមុន ស្ថិតនៅក្នុងភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្ត មន្ទីរបរិស្ថាន មន្ទីរទេសចរណ៍ អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ និងប្រជាពលរដ្ឋសរុបប្រមាណ ៤០នាក់។

មន្ទីរព័ត៌មានខេត្តកោះកុង
មន្ទីរព័ត៌មានខេត្តកោះកុង
អានបន្ត
ក្រសួងបរិស្ថាន ផ្តល់ធុងសំរាមជាង ២,០០០ ធុង ដល់សាលារៀននៅខេត្តកំពង់ស្ពឺ ដើម្បីជំរុញភាពស្អាត តាមគ្រឹះស្ថានសិក្សា
បរិស្ថាន

ក្រសួងបរិស្ថាន ផ្តល់ធុងសំរាមជាង ២,០០០ ធុង ដល់សាលារៀននៅខេត្តកំពង់ស្ពឺ ដើម្បីជំរុញភាពស្អាត តាមគ្រឹះស្ថានសិក្សា

ក្រសួងបរិស្ថាន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ បានធ្វើការប្រគល់ធុងសំរាមសរុបចំនួន ២,០៤៩ ធុង ជូនដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ ដើម្បីយកទៅបែងចែកបន្តជូនដល់សាលារៀនចំនួន ៦៨៣ កន្លែង នៅទូទាំងខេត្ត ក្នុងយុទ្ធនាការជំរុញភាពស្អាតនៅតាមគ្រឹះស្ថានសិក្សា។

មន្ទីរព័ត៌មានខេត្តកោះកុង
មន្ទីរព័ត៌មានខេត្តកោះកុង
អានបន្ត
មន្រ្តីនគរបារលស្រុកបូទុមសាគរ អប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកនៅកំណាត់ផ្លូវជាតិលេខ៤៨
សន្តិសុខសង្គម

មន្រ្តីនគរបារលស្រុកបូទុមសាគរ អប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកនៅកំណាត់ផ្លូវជាតិលេខ៤៨

មន្រ្តីនគរបារលស្រុកបូទុមសាគរ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ បានចុះអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកនៅកំណាត់ផ្លូវជាតិលេខ៤៨ជូនប្រជាពលរដ្ឋ និងអ្នកដំណើរ។

មន្ទីរព័ត៌មានខេត្តកោះកុង
មន្ទីរព័ត៌មានខេត្តកោះកុង
អានបន្ត