
ពលរដ្ឋ២០០គ្រួសារឃុំតាតៃក្រោម ទទួលស្បៀងអាហារពីរដ្ឋបាលស្រុកកោះកុង
លោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីរដ្ឋបាលស្រុក រដ្ឋបាលឃុំ ជួបចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរា និងគ្រួសារងាយរងហានិភ័យ២០០គ្រួសារ។











