
ក្រសួងព័ត៌មាន បើកដំណើរការចុះឈ្មោះអ្នកសារព័ត៌មានដែលចង់ផ្សព្វផ្សាយសន្និសីទការប្រយុទ្ធប្រឆាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ក្រសួងព័ត៌មានបានបើកដំណើរការចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលមានបំណងផ្សព្វផ្សាយអំពីដំណើរការ និងលទ្ធផលនៃកិច្ចប្រជុំ សន្និសីទអន្តរជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៣ ខែសីហា ខាងមុខ។











