
សម្តេចនាយករដ្ឋមន្ត្រី ណែនាំអាជ្ញាធរខេត្តស្ទឹងត្រែងទប់ឲ្យជាប់ កុំឲ្យខេត្តមួយនេះក្លាយទៅជាកន្លែងសម្បុកសម្រាប់សេដ្ឋកិច្ចខ្មៅជាដាច់ខាត
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានាក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ដោយបានណែនាំអាជ្ញាធរមានសមត្ថកិច្ចទប់ឲ្យជាប់ កុំឲ្យខេត្តមួយនេះក្លាយទៅជាកន្លែងសម្បុកសម្រាប់សេដ្ឋកិច្ចខ្មៅជាដាច់ខាត។











