
កម្ពុជាអាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ដោយសារឥទ្ធិពលព្យុះពីរក្នុងពេលតែមួយ
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងឥទ្ធិពលពីព្យុះចំនួនពីរគឺ ព្យុះទី១៣ ឈ្មោះ «ដូលហ្វីន» (Dolphin) និងព្យុះទី១៤ ឈ្មោះ «គូជីរ៉ា» (Kujira) ដែលកំពុងបង្កើនឥទ្ធិពលយ៉ាងខ្លាំងលើរបបខ្យល់មូសុងនិរតី បើទោះបីជាប្រទេសកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើរផ្ទាល់របស់ព្យុះទាំងពីរនេះក៏ដោយ។











