
ឯកឧត្តម ឈៀ ស៊ីដារ៉ា អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពី «ការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ»នៅខេត្តកោះកុង
ឯកឧត្តម ឈៀ ស៊ីដារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការរងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងវគ្គបណ្តុះបណ្តាល ស្តីពី «ការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា»នៅក្នុងខេត្តកោះកុង។










