Provincial News
AllAnnouncementsPress releasesLeadership activitiesAuthority activitiesPoliticsAgricultureTourismBusinessReportArts and cultureSocial securityEducation and sportsHealthEnvironmentDevelopmentNatural disaster

Education and sports
ប្រជាពលរដ្ឋនៅស្រុកបូទុមសាគរ ខេត្តកោះកុង ទទួលបានការផ្សព្វផ្សាយយល់ដឹងស្តីពីគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទះ
លោក ឡុច ភិរ័ក្ស នាយករងសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង សហការជាមូយកក្រុមកាកបាទក្រហមឃុំ និងអាជ្ញាធរឃុំតានូន បានចុះផ្សព្វផ្សាយស្តីពី គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទះ ជូនដល់ ប្រជាពលរដ្ឋរស់នៅឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង សរុបចំនួន៥៦នាក់ ។


Education and sports
ពលរដ្ឋស្រុកថ្មបាំង មានឱកាសការងារមកដល់ផ្ទះ តាមរយៈការផ្សព្វផ្សាយរបស់ក្រសួងការងារ
ក្រសួងការងារ បានបើកវេទិកាការងារ សន្តិសុខសង្គម បណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងបង្ហាញពីអត្ថប្រយោជន៍ ប.ស.ស. ជូនប្រជាពលរដ្ឋ និងអតីតពលករមកពីថៃជិត ៥០០នាក់ នៅក្នុងបរិវេណវិទ្យាល័យឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦។


Education and sports
ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញកាត់ស្រោមសំបុត្រលទ្ធផលប្រឡងបាក់ឌុបជូនដល់បេក្ខជនប្រឡង
លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញកាត់ស្រោមសំបុត្រលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅមណ្ឌលប្រឡងសម័យប្រឡង៖១០ សីហា ២០២៦ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែនកោះកុង។


Education and sports
អភិបាលខេត្តកោះកុង ជំរុញឱ្យអភិវឌ្ឍបណ្ដុះបណ្ដាលមូលធនមនុស្សក្នុងវិស័យអប់រំ ប្រកបដោយចំណេះដឹង និងសមត្ថភាព
លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង លោកជំទាវ ហាយ គន្ធា នាយិកាសាលារៀនកោះកុងអន្តរជាតិ ក្នុងពិធីពិធីចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា ប័ណ្ណសរសើរ ដល់សិស្សានុសិស្សជាង៤០០នាក់នៅសាលារៀនកោះកុងអន្តរជាតិ ប្រចាំឆ្នាំសិក្សា២០២៥-២០២៦។ នៅថ្ងៃ២៩ ខែសីហា ឆ្នាំ២០២៦


Education and sports
សមាគម ក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកោះកុង រៀបចំវគ្គបណ្តុះ បណ្តាលស្តីពីសេវាសង្គម និងរដ្ឋបាលឌីជីថលជូនដល់ថ្នាក់ដឹក នាំនិងមន្ត្រីរាជការថ្នាក់មូលដ្ឋាន
សមាគម ក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកោះកុង រៀបចំវគ្គបណ្តុះ បណ្តាលស្តីពីសេវាសង្គម និងរដ្ឋបាលឌីជីថលជូនដល់ថ្នាក់ដឹក នាំនិងមន្ត្រីរាជការថ្នាក់មូលដ្ឋាន


Education and sports
កាកបាទក្រហមកម្ពុជា ផ្សព្វផ្សាយច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងបរិការណ៍សកលលោកបច្ចុប្បន្ន និងបេសកកម្មរបស់គណៈកម្មាធិការអន្តរជាតិ
មន្រ្តីនាយកដ្ឋានទំនាក់ទំនងអគ្គលេខាធិការ កាកបាទក្រហមកម្ពុជា រសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ផ្សព្វផ្សាយច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងបរិការណ៍សកលលោកបច្ចុប្បន្ន និងបេសកកម្មរបស់គណៈកម្មាធិការអន្តរជាតិដល់មន្រ្តីកងកម្លាំងមន្ទីរអង្គភាពជុំវិញខេត្តកោះកុង។


Education and sports
បេក្ខជនប្រឡងបាក់ឌុបខេត្តកោះកុង៖ឆ្នាំនេះប្រឹងប្រែងប្រឡងបានលទ្ធផលល្អតបស្នងគុណម្តាយឪពុក
ក្រុមបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅក្រុមខេមរភូមិន្ទ ខេត្តកោះកុង បានបង្ហាញការជឿជាក់ពីសមត្ថភាពរបស់ខ្លួនចំពោះការប្រឡងរយៈពេល២ថ្ងៃមកនេះ ហើយនិយាយថាប្រឹងប្រែងប្រឡងបានលទ្ធផលតបស្នងគុណម្តាយឪពុក។ ១១ សីហា ២០២៦


Education and sports
លោក ជា សូវី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ បើកហឹបវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦
លោក ជា សូវី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នៅព្រឹកថ្ងែទី១០ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញបើក ហឹបវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នៅមណ្ឌលប្រឡង សាលាបឋមសិក្សានិងអនុវិទ្យាល័យ ជា ស៊ីម ស្មាច់មានជ័យ ស្ថិតក្នុងក្រុងខេមរភូមិន្ទ


Education and sports
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន និងឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញបើកហឹបវិញ្ញាសាប្រឡងបាក់ឌុប ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ
នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ បានចាប់ផ្តើមជាផ្លូវការហើយ។ ក្នុងឱកាសដ៏សំខាន់នេះ និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញចូលរួមបើកហឹបវិញ្ញាសាជានិមិត្តរូប នៅមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ។


Education and sports
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការអប់រំកុមារតូច គឺជាគ្រឹះយ៉ាងរឹងមាំ និងមានសារសំខាន់បំផុត ក្នុងការកសាងកុមារ ឱ្យក្លាយជាពលរដ្ឋប្រកបដោយចំណេះដឹង
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នាឱកាសអញ្ជើញជាអធិបតី រួមជាមួយ លោកជំទាវ កែ សួនសុភី ស សុខា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមត្តេយ្យសិក្សា ១ខ្នង មាន ៤បន្ទប់ នៅសាលាបឋមសិក្សារកាកូនសាត់ និងអគារមត្តេយ្យសិក្សា ១ខ្នង មាន ៤បន្ទប់ទៀត នៅសាលាបឋមសិក្សាសំពៅមាស ស្ថិតក្នុងបរិវេណសាលាបឋមសិក្សារកាកូនសាត់ ខេត្តព្រៃវែង នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦។


Education and sports
បេក្ខជនចុះឈ្មោះប្រឡងមធ្យមសិក្សាទុតិយភូមិ សរុប ១៥១ ២៣៨នាក់
តាមប្រភពព័ត៌មានពីក្រសួងអប់រំ បានឱ្យដឹងថា ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ បេក្ខជនចុះឈ្មោះប្រឡងសរុប ១៥១ ២៣៨នាក់ (ស្រី ៨៤ ៧៣៥នាក់)។


Education and sports
លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង អញ្ជើញបើកវិញ្ញាសាប្រឡងបាក់ឌុបឆ្នាំ២០២៦
លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង អញ្ជើញបើកវិញ្ញាសាប្រឡងបាក់ឌុប ឆ្នាំ២០២៦នៅមណ្ឌលប្រឡងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង ។


Education and sports
លោក ឈិត រតន: អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នៅព្រឹកថ្ងែទី១០ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាបើក ហឹបវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦
លោក ឈិត រតន: អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នៅព្រឹកថ្ងែទី១០ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាបើក ហឹបវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នៅមណ្ឌលប្រឡង សាលាបឋមសិក្សាទីរួមខេត្ត ស្ថិតក្នុងក្រុងខេមរភូមិន្ទ។

