
«ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធ» នេះជា ប្រធានបទ នៃទិវាមនុស្សចាស់កម្ពុជា និងអន្តរជាតិខួបលើកទី២៨
នារសៀលថ្ងៃថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានរៀបចំពិធីអបអរសាទរ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិខួបលើកទី២៨ (ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦) ក្រោមអធិបតីភាព លោកស្រី អ៉ី នារីនេត្រ អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង និងមានការអញ្ជើញចូលរួមពីតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត ព្រមទាំងលោកតាយាយ និងអតីតយុទ្ធជនចាស់ព្រឹទ្ធាចារ្យសរុបចំនួន ១៥០នាក់ ដែលប្រព្រឹត្តទៅនៅសាលាស្រុកស្រែអំបិល។











