
ខេត្តកោះកុង បើកវេទិកាភ្ជាប់បណ្តាញអាជីវកម្មបន្លែ ដើម្បីជំរុញទីផ្សារកសិកម្ម និងលើកកម្ពស់ជីវភាពសហគមន៍
ព្រឹកថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកោះកុង សហការជាមួយអង្គការសង្គ្រោះកុមារ (Save the Children) និងអង្គការ iDE ព្រមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំពិធីបើក «វេទិកាភ្ជាប់បណ្តាញអាជីវកម្មបន្លែក្នុងខេត្តកោះកុង» ក្រោមឆ័ត្រនៃគម្រោង បង្កើនកាលានុវត្តភាពសម្រាប់អភិវឌ្ឍវិស័យសាកវប្បកម្មនៅកម្ពុជា (GROWTH)។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ហេង គីមឆន នាយករងរដ្ឋបាលសាលាខេត្តកោះកុង លោក រស់ ចន្ទបូរឹទ្ធិ តំណាងអង្គការសង្គ្រោះកុមារប្រចាំប្រទេសកម្ពុជា និង លោក មុត សុខា អភិបាលរងនៃគណៈអភិបាលក្រុងខេមរភូមិន្ទ ព្រមទាំងមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពជំនាញ កសិករ អាជីវករ និងវិស័យឯកជនជាច្រើនរូប។










