
ក្រសួងបរិស្ថាន ផ្តល់ធុងសំរាមជាង ២,០០០ ធុង ដល់សាលារៀននៅខេត្តកំពង់ស្ពឺ ដើម្បីជំរុញភាពស្អាត តាមគ្រឹះស្ថានសិក្សា
ក្រសួងបរិស្ថាន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ បានធ្វើការប្រគល់ធុងសំរាមសរុបចំនួន ២,០៤៩ ធុង ជូនដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ ដើម្បីយកទៅបែងចែកបន្តជូនដល់សាលារៀនចំនួន ៦៨៣ កន្លែង នៅទូទាំងខេត្ត ក្នុងយុទ្ធនាការជំរុញភាពស្អាតនៅតាមគ្រឹះស្ថានសិក្សា។










