ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

អប់រំ និងកីឡា
យុវជនក្រីក្រ និងពលរដ្ឋជិត៤ពាន់នាក់នៅកោះកុង មានជំនាញ និងចំណូលសមរម្យ តាមរយៈកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ
យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងពលរដ្ឋទូទៅជិត ៤ពាន់នាក់មានជំនាញ មានការងារធ្វើបន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលជំនាញដោយឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេសកោះកុង (PIKK) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។


សុខាភិបាល
យុទ្ធនាការចុះពង្រឹងសមត្ថភាព និងពិនិត្យការត្រៀមលក្ខណៈឆ្លើយតបនឹងជំងឺគ្រុនឈាម
ប្រតិភូក្រសួងសុខាភិបាល ដឹកនាំដោយ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ និងឯកឧត្ដមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុងពិធីបើក វគ្គបណ្តុះបណ្តាលគ្លីនិកស្តីពីការថែទាំ និងព្យាបាលជំងឺគ្រុនឈាម ជូនដល់បុគ្គលិកសុខាភិបាល នៅមន្ទីរពេទ្យបង្អែកនានាក្នុងខេត្តកំពង់ចាម។ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦


អប់រំ និងកីឡា
រដ្ឋមន្រ្តីក្រសួងអប់រំ ៖ រៀងរាល់ឆ្នាំអត្រាសិស្សប្រឡងជាប់បាក់ឌុបកើនឡើង
ក្នុងសន្និសីទសារព័ត៌មានស្តីពី ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃ១០ សីហា នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡាបានឆ្លើយតប ទៅនឹងសំណួរអ្នក សារព័ត៌មាន។


សេចក្តីជូនដំណឹង
សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ សូមគោរពជូន លោកជំទាវ ម៉ម សម័យ ជាភរិយាឯកឧត្តម កាយ សំរួម ជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា
សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ សូមគោរពជូន លោកជំទាវ ម៉ម សម័យ ជាភរិយាឯកឧត្តម កាយ សំរួម ជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា។


សន្តិសុខសង្គម
រដ្ឋមន្រ្ដីក្រសួងព័ត៌មាន លើកទឹកចិត្តឱ្យមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បន្តពង្រីកការផ្សព្វផ្សាយតាមបណ្តាញសង្គម ដើម្បីពង្រីកការផ្សាយនៅទូទាំងប្រទេស ជាពិសេសយុវជន និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន
ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជួបពិភាក្សាការងារជាមួយ លោកស្រី សាវតា ច័ន្ទគ្រឹស្នា នាយិកាប្រតិបត្តិ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន ។


នយោបាយ
អ្នករាយការណ៍ពិសេស អ.ស.ប បំភ្លឺជុំវិញការតវ៉ារបស់ថៃលើ របាយការណ៍បេសកកម្មរបស់លោក
លោក ថូម៉ាស់ អាន់ឌ្រូស(Thomas Andrews) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ពាក់ព័ន្ធនឹងប្រតិកម្មរបស់រដ្ឋា ភិបាលថៃលើរបាយការណ៍បេសកកម្មរបស់លោកនាពេលថ្មីៗនេះ។


អប់រំ និងកីឡា
ចិនផ្តល់សម្ភារៈសិក្សាដល់មណ្ឌលកុមារកំព្រានៅខេត្តកោះកុង
លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង ទទួលសម្ភារៈសិក្សាពីក្រុមហ៊ុន ឆាយណាហ៊រទាន នៅមណ្ឌលកុមារកំព្រា កាលពីរសៀលថ្ងៃទី៦ ខែសៃីហា ឆ្នាំ២០២៦។


សន្តិសុខសង្គម
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំ ចំពោះករណីពលីមន្ត្រីនគរបាលជាតិ និងប្រជាការពារ សរុបចំនួន៥រូប ក្នុងប្រតិបត្តិការបង្ក្រាបអំពើហិង្សាក្នុងគ្រួសារ នៅស្រុកវាលវែង
នៅព្រលប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានទទួលព័ត៌មានដ៏ក្រៀមក្រំបំផុត អំពីករណីពលីមន្ត្រីនគរបាលជាតិនិងប្រជាការពារ សរុបចំនួន៥រូប ស្លាប់ជនបង្កម្នាក់ និងរបួសប្រជាការពារ១រូប ក្នុងប្រតិបត្តិការបង្ក្រាបអំពើហិង្សាក្នុងគ្រួសារ នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។


អប់រំ និងកីឡា
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រកួតយកពិន្ទុក្នុងសង្គមគឺពិបាកណាស់ និស្សិតត្រូវពង្រឹងសមត្ថភាពដើម្បីអនុវត្តការងារជាក់ស្ដែង
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជូននិស្សិតជ័យ លាភីនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ចំនួន ៤.០០១នាក់និងសម្ពោធ អគារសិក្សា ចំណត និងការិយាល័យ កម្ពស់៦ជាន់ ក្នុងបរិវេណសាកលវិទ្យាល័យ ដែលពិធីនេះប្រព្រឹត្តិទៅ នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ


នយោបាយ
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្រោមម្លប់សុខសន្តិភាពពេញលេញទូទាំងប្រទេសក្នុងរយៈពេលជិត ២៨ឆ្នាំនេះ កម្ពុជាបានពូនជ្រំសមិទ្ធផលយ៉ាងត្រចះត្រចង់ជាច្រើនរាប់មិនអស់
សម្តេចនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ ថ្លែងគូសបញ្ជាក់នៅក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចចំនួន ៤.០០១អង្គ/នាក់ រួមនិងពិធីសម្ពោធអគារសិក្សា ចំណត និងការិយាល័យកម្ពស់៦ជាន់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦។


ការអភិវឌ្ឍ
វេទិកាសម្ព័ន្ធសង្គមស៊ីវិល បន្តជំរុញឱ្យអង្គការសង្គមស៊ីវិលនៅខេត្តកោះកុងរួមគ្នាកសាងសង្គមឌីជីថលកម្ពុជា និងទប់ស្កាត់ព័ត៌មានក្លែងក្លាយក្នុងសហគមន៍
ឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន វេទិកាសម្ព័ន្ធសង្គមស៊ីវិល នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ថ្លែងក្នុងវេទិកាសន្ទនា ក្រោមប្រធានបទស្ដីពី «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល»។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញបើកវេទិកាស្តីពីអភិបាលកិច្ចល្អ នៅខេត្តសៀមរាប
នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាស្តីពីអភិបាលកិច្ចល្អ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានលើកទី២៣ (23rd ACCSM) និងអាស៊ានបូកបីលើកទី៨ (8th ACCSM+3) ស្តីពីកិច្ចការមុខងារសាធារណៈ។


អប់រំ និងកីឡា
រដ្ឋបាលខេត្តកោះកុង ប្រាប់ដល់ម្ចាស់សណ្ឋាគារ អាហារដ្ឋាន រក្សាតម្លៃបន្ទប់អាហារស្នាក់នៅ អំឡុងពេលប្រឡងបាក់ឌុប
ទិដ្ឋភាពនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែន ស្ថិតក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង កន្លងទៅ។

