ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី
នៅព្រឹកថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្តរតនគិរី ដែលជាខេត្តភាគឦសាននៃប្រទេសកម្ពុជា។


សន្តិសុខសង្គម
ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន២២៥គ្រួសារ នៅខេត្តកោះកុង ទទួលស្បៀងអាហារអំឡុងពេលរដូវវស្សា
អង្គការមូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍន៍ សហការជាមួយនឹង សមាគមសម្ព័ន្ធយុវជនមូស្លីមកម្ពុជាខេត្តកោះកុង បានផ្តល់ជា ស្បៀងអាហារ អំឡុងពេលរដូវវស្សាជូនប្រជាពលរដ្ឋ ចំនួន២២៥គ្រួសារ មកពីក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា (ក្រុងកំពង់ចាម) ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។


បរិស្ថាន
រដ្ឋបាលឃុំកោះស្ដេច លើស្លាក«ហាមបោះចោលសំរាម»តាមដងផ្លូវសាធារណៈសំដៅរួមគ្នាកាត់បន្ថយសំរាម
អាជ្ញាធរឃុំកោះស្តេច ស្រុកគិរីសាគរ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ បាននាំគ្នាលើស្លាកហាមបោះចោលសំរាម តាមដងផ្លូវសាធារណៈនៅក្នុងភូមិពាមកាយ និងភូមិព្រែកស្មាច់ ដើម្បីសំដៅដល់ការអប់រំចំពោះវិធានការកាត់បន្ថយសំរាម។


សិល្បៈនិងវប្បធម៌
ការគាំពារប្រាសាទព្រះវិហារក្រោយដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ប្រាសាទព្រះវិហារបានដាក់បញ្ជូល ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ កាលពីថ្ងៃទី០៧ កក្កដា ២០០៨ ដែលរហូតមកដល់ឆ្នាំ២០២៦នេះគឺខួបលើកទី១៨ឆ្នាំ។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ
នៅព្រឹកថ្ងៃអង្គារ ៨រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តមណ្ឌលគិរីចំនួន៥០០ នាក់ជាបន្តទៀត ដែលពិធីនេះ បានប្រារព្ធឡើងនៅសាលាខេត្តមណ្ឌលគិរី។


សុខាភិបាល
ខេត្តកោះកុង មានអ្នកជំងឺគ្រុនឈាមជាង៣០០នាក់ អំឡុងពេល៣ខែមកនេះ
សកម្មភាពក្រុមគ្រូពេទ្យបង្អែកខេត្តកោះកុង ផ្សព្វផ្សាយអប់រំណែនាំពីវិធានការទប់ស្កាត់ការកើតជំងឺគ្រុនឈាមដល់ប្រជាពលរដ្ឋ។ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចតេជោ ហ៊ុន សែន កោតសរសើរចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងក្រុមការងារមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំក្នុងកិច្ចការងារកន្លងមក
នៅព្រឹកថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តក្រចេះ ចំនួន១,០២៦នាក់ ជាបន្តទៀត ដែលពិធីនេះ បានប្រារព្ធឡើងនៅទីរួមខេត្តក្រចេះ។


សេចក្តីជូនដំណឹង
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ មានជនខិលខូចបានប្រើប្រាស់រូបថត និងឈ្មោះ ឯកឧត្តម នេត្រ ភក្ត្រា បង្កើតជាគណនីតេឡេក្រាម ក្នុងចេតនាទុច្ចរិត
សេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងនាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ថា


នយោបាយ
អ្នកនាំពាក្យរាជរដ្ឋាភិបាល រម្លឹកឡើងវិញនូវចំណុចសំខាន់ៗ ស្តីពីវិធានការកាត់បន្ថយភាពតានតឹង
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ អញ្ជើញថ្លៃងពីរបាយការណ៍សង្ខេប ដោយ បានរម្លឹកឡើងវិញនូវចំណុចសំខាន់ៗ ស្តីពី «វិធានការកាត់បន្ថយភាពតានតឹង» នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីកម្ពុជានិងថៃបានឯកភាពគ្នា។


អប់រំ និងកីឡា
ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង ចុះពិនិត្យស្ថានភាពការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ
លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង ព្រឹកថ្ងៃទី៦ខែកក្កដា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារការិយាល័យមធ្យមសិក្សាចំណេះទូទៅ និងប្រឡងសញ្ញាបត្រមធ្យមបឋមភូមិចំនួន២មណ្ឌលប្រឡង។


សេចក្តីជូនដំណឹង
កម្ពុជាបានរងឥទ្ធិពលព្យុះទី៩ មានឈ្មោះថា បាវី ដែលធ្វើឱ្យមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ ។
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កម្ពុជាបានរងឥទ្ធិពលព្យុះទី៩ មានឈ្មោះថា បាវី ដែលធ្វើឱ្យមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ ។


សុខាភិបាល
មន្ទីរពេទ្យបង្អែកខេត្តកោះកុង ផ្តល់ដំបូន្មានសំខាន់ៗចំនួន៨ដល់និសិ្សតកម្មសិក្សាពេទ្យ
ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកខេត្តកោះកុង នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នេះ បានផ្តល់ផ្តល់អនុសាស្រ្ត និងដំបូន្មានសំខាន់ៗចំនួន៨ចំណុចដល់ក្រុមនិស្សិតជាកម្មសិក្សាអនុវត្តគ្លីនិក។

