ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

ព័ត៌មាន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួមពិធីប្រគល់-ទទួលថវិកាបរិច្ចាគពីគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១៦០លានរៀល ជូនមូលនិធិគន្ធបុប្ផា
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួមពិធីប្រគល់-ទទួលថវិកាបរិច្ចាគពីគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១៦០លានរៀល ជូនមូលនិធិគន្ធបុប្ផា


ព័ត៌មាន
លោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង ដឹកនាំមន្ត្រីពាក់ព័ន្ធ ចូលរួមពិធីប្រកាស «កម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ឆ្នាំ២០២៦-២០៣០»
លោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង ដឹកនាំមន្ត្រីពាក់ព័ន្ធ ចូលរួមពិធីប្រកាស «កម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ឆ្នាំ២០២៦-២០៣០»


ព័ត៌មាន
សម្តេចតេជោ នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម ស៊ី ជីនពីង ក្នុងឱកាសបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខាងមុខនេះ
សម្តេចតេជោ នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម ស៊ី ជីនពីង ក្នុងឱកាសបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខាងមុខនេះ


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អញ្ជើញ ជាអធិប តីពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី
ឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អញ្ជើញ
ជាអធិប តីពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី


ព័ត៌មានក្នុងខេត្ត
រដ្ឋមន្ត្រីទេសចរណ៍រំពឹងថាក្រុងកំពតនឹងទទួលបានជ័យលាភីបណ្តាញទីក្រុងច្នៃប្រឌិតរបស់យូណេស្កូ
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ បានបង្ហាញក្តីរំពឹង និងជឿជាក់ថា ក្រុងកំពតនឹងទទួលបានជ័យលាភីចូលជាសមាជិកបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ ផ្នែកម្ហូបអាហារ ដោយសារខេត្តនេះមានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍ វប្បធម៌ និងអត្តសញ្ញាណម្ហូបអាហារដែលមានភាពល្បីល្បាញទាំងក្នុង និងក្រៅប្រទេស។ ការលើកឡើងនេះធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការរៀបចំឯកសារបេក្ខភាពក្រុងកំពតចូលក្នុងបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ» ដែលរៀបចំនៅសណ្ឋាគារ Castle Bayview ខេត្តកំពត នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ៖ យើងរួមគ្នាកំចាត់គ្រឿងញៀន ឲ្យដល់ឫសគល់ ដើម្បីកសាងសង្គមជាតិឲ្យល្អ
កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំសមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋ ឲ្សសហការគ្នា ដើម្បីកំចាត់គ្រឿងញៀនឲ្យដល់ឫសគល់ ក្នុងគោលបំណងកសាងសង្គមជាតិមួយឱ្យល្អ ពោលគឺ គ្មានអ្នកប្រើប្រាស់បំពានគ្រឿងញៀន និងគ្មានអ្នកជួញដូរ នៅក្នុងសហគមន៍របស់យើង ។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំ និងក្រុមការងារគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ ចូលរួមកិច្ចប្រជុំស្តីពីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី តាមរយៈ video zoom
ដើម្បីពង្រឹងភាពជាអ្នកដឹកនាំដល់ក្មេងស្រី ថ្នាក់ដឹកនាំខេត្តកំពង់ចាម ដឹកនាំដោយ លោកជំទាវ អៀម វណ្ណី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ បានដឹកនាំ ស្រ្តីដែលមកពីមន្ទីរអង្គភាពជុំវិញខេត្ត មកចូលរួមកិច្ចប្រជុំជាមួយក្រសួងកិច្ចការនារី តាមរយៈប្រព័ន្ធ Video Zoom ក្នុងគោលបំណងពង្រឹងសមត្ថភាពដល់ក្មេងស្រី និងសិក្សាស្រាវជ្រាវបន្ថែមលើភាពជាអ្នកដឹកនាំដល់ស្រ្តី។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំរៀបចំគម្រោងចំណូលថវិកាបឋមរបស់មន្ទីរ-អង្គភាពជំនាញ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧
(កំពង់ចាម) នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម លោក លី សារ៉ារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំគម្រោងចំណូលថវិកាបឋមរបស់មន្ទីរ និងអង្គភាពជំនាញនានាជុំវិញខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងមន្ត្រីបច្ចេកទេសជាច្រើនរូបទៀត។


សកម្មភាពថ្នាក់ដឹកនាំ
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្តកំពង់ចាម ចូលរួមពិធីដាក់ឱ្យអនុវត្តជាផ្លូវការ កម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី
លោកជំទាវ អៀម វណ្ណី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំសមាជិកា គ.ក.ស.ក ខេត្ត ចូលរួមក្នុងពិធីដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ឆ្នាំ២០២៦-២០៣០»។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពិនិត្យ ដោះស្រាយ និងពន្លឿនលំហូរឯកសារវិស័យដីធ្លី ក្នុងភូមិសាស្ត្រខេត្តកណ្តាល
កិច្ចប្រជុំនេះ គឺរៀបចំឡើង ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង រកឱ្យឃើញនូវចំណុចខ្វះខាត ចំណុចរាំងស្ទះ និងមូលហេតុដែលធ្វើឱ្យឯកសារដីធ្លីរបស់ប្រជាពលរដ្ឋមានភាពយឺតយ៉ាវ។ ដោះស្រាយបញ្ហាប្រឈម ដោយស្វែងរកយន្តការរួមមួយ រវាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងសាខាពន្ធដារខេត្ត ព្រមទាំង ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល នៃរដ្ឋបាលក្រុង-ស្រុក ដើម្បីកាត់បន្ថយនីតិវិធីស្មុគស្មាញដែលមិនចាំបាច់ និងពន្លឿនលំហូរឯកសារ ដោយដាក់ចេញនូវវិធានការមុតស្រួច និងយន្តការច្បាស់លាស់ ដើម្បីធានាថាឯកសារនីមួយៗហូរស្របតាមកាលបរិច្ឆេទកំណត់ និងមិនមានការកកស្ទះនៅមន្ត្រីណាម្នាក់ឡើយ។


សកម្មភាពអាជ្ញាធរ
សមត្ថកិច្ចជលផលកំពង់ចាម ចុះល្បាតត្រួតពិនិត្យបទល្មើស និងផ្សព្វផ្សាយ ច្បាប់ស្ដីពីជលផលជូនប្រជានេសាទ នៅស្រុកជើងព្រៃ
សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានសហការជាមួយអធិការដ្ឋានរដ្ឋបា លជលផលមេគង្គ និង អាជ្ញាធរស្រុកជើងព្រៃ បានចុះល្បាត ត្រួតពិនិត្យ នឹងបង្រ្កាបបទល្មើសជល ផល ក្នុងភូមិសាស្ត្រស្រុកជើងព្រៃ និងផ្សព្វផ្សាយច្បាប់ស្ដីពីជលផល ជូនប្រជានេសាទផងដែរ។


សកម្មភាពថ្នាក់ដឹកនាំ
(វីដេអូ) រដ្ឋលេខាធិការក្រសួងសង្គមកិច្ច បណ្តុះស្មារតីយុវជនឱ្យត្រៀមខ្លួនប្រកបដោយគុណភាព មុនឈានចូលវ័យចាស់
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយមួយក្រោមប្រធានបទ «ការត្រៀមខ្លួនរបស់ប្រជាជនវ័យក្មេងដើម្បីឈានចូលវ័យចាស់» ក្រោមអធិបតីភាព ឯកឧត្តម មុំ ប៊ុនថន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និង ឡោ ចាន់លី អភិបាលរងខេត្តកំពង់ចាម។


កសិកម្ម
ក្រសួងធនធានទឹក ចុះពង្រឹងសហគមន៍កសិករប្រើប្រាស់ទឹក និងពិនិត្យប្រព័ន្ធធារាសាស្ត្រដូនទាវ ក្នុងខេត្តបាត់ដំបង
បាត់ដំបង៖ ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រងទឹកសម្រាប់វិស័យកសិកម្ម លោក ឃឿន សុខុម អនុប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងជួបសំណេះសំណាលពង្រឹងសហគមន៍កសិករប្រើប្រាស់ទឹក (ស.ក.ប.ទ.) នៅប្រព័ន្ធធារាសាស្ត្រដូនទាវ កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៦ ស្ថិតក្នុងឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

