ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

ព័ត៌មាន
លោកជំទាវបណ្ឌិត អញ្ជើញថ្វាយព្រះពរ និងថ្វាយនូវ “ពានសមាជិកភាពកិត្តិយសជើងឯក (Champions Award)” ជូនសម្តេចម៉ែ
លោកជំទាវបណ្ឌិត អញ្ជើញថ្វាយព្រះពរ និងថ្វាយនូវ “ពានសមាជិកភាពកិត្តិយសជើងឯក (Champions Award)” ជូនសម្តេចម៉ែ


ព័ត៌មាន
អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ប្ដេជ្ញាសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងស្មារតីស្ថាបនា
អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ប្ដេជ្ញាសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងស្មារតីស្ថាបនា


ព័ត៌មាន
មន្ត្រីព័ត៌មានកម្ពុជា២៧រូប ធ្វើទស្សនកិច្ចសិក្សានិងផ្លាស់ប្តូរបទពិសោធន៍ នៅអង្គភាពសារព័ត៌មាន Tupi Tre វៀតណាម
មន្ត្រីព័ត៌មានកម្ពុជា២៧រូប ធ្វើទស្សនកិច្ចសិក្សានិងផ្លាស់ប្តូរបទពិសោធន៍ នៅអង្គភាពសារព័ត៌មាន Tupi Tre វៀតណាម


អប់រំ និងកីឡា
លោកជំទាវបណ្ឌិត អញ្ជើញថ្វាយព្រះពរ និងថ្វាយនូវ “ពានសមាជិកភាពកិត្តិយសជើងឯក (Champions Award)” ជូនសម្តេចម៉ែ
(ភ្នំពេញ) ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូសមាគមកាយឫទ្ធិនារីកម្ពុជា ចូលក្រាបបង្គំគាល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងជាព្រះប្រធានកិត្តិយសនៃសមាគមកាយឫទ្ធិនារីកម្ពុជា ដើម្បីថ្វាយព្រះពរ និងថ្វាយនូវ “ពានសមាជិកភាពកិត្តិយសជើងឯក (Champions Award)” ដែលព្រះអង្គទទួលបានពីសហគមន៍ Olave Baden-Powell Society (OB-PS) កាលពីពេលដែលព្រះរាជាណាចក្រកម្ពុជាទទួលរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ នៅលើដែនដីអង្គរដ៏ពិសិដ្ឋ ខេត្តសៀមរាប ឆ្នាំ២០២៦ កន្លងទៅនេះ។


កសិកម្ម
ស្អែកនេះខណ្ឌរដ្ឋបាលជលផលខេត្តប៉ៃលិន នឹងលែងកូនត្រីចម្រុះជិត៣ម៉ឺនកូន
ពិធីលែងកូនត្រីនេះ ដើម្បីអបអរសាទរទិវាមច្ឆជាតិ១កក្កដា ២០២៦ ក្នុងគោលបំណងបំផុសស្មារតីប្រជាពលរដ្ឋ ចូលរួមចំណែកការពារ និងអភិរក្សធនធានជលផល។ កម្មវីធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅទីតាំងការពារ និងអភិរក្សជលផល ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុក សាលាក្រៅ ខេត្តប៉ៃលិន ក្រោមវត្តមានលោកជំទាវ អភិបាល នៃគណៈអភិបាលខេត្ត នាវេលាម៉ោង ៨.០០នាទីព្រឹក ។


នយោបាយ
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្រ្តា៖ វត្តមានរបស់អនុព័ន្ធយោធាបរទេស នៅតំបន់អានសេះ ជាង២ថ្ងៃក្រោយបទឈប់បាញ់ នៅឆ្នាំ២០២៥ បញ្ជាក់ថាតំបន់នេះស្ថិតក្រោមអធិបតេយ្យភាព និងការគ្រប់គ្រងជាក់ស្តែងរបស់កម្ពុជា
(ភ្នំពេញ) "ជាងពីរថ្ងៃបន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន និងក្រោយកើតមានឧប្បត្តិហេតុ «ចាប់ដៃដ៏គ្រោះថ្នាក់» ដែលបានបង្កការព្រួយបារម្ភអំពីការអនុវត្តបទឈប់បាញ់ អនុព័ន្ធយោធាបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យ និងតាមដានស្ថានភាពជាក់ស្តែងនៅតំបន់អានសេះ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ក្រោមវត្តមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនរូប"។ នេះជាការលើកឡើង របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅលើបណ្តាញសង្គមផ្លូវការ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។


នយោបាយ
សម្តេចធិបតី អនុញ្ញាតជូន ប្រធានក្រុមហ៊ុន Phoenix Voyages Group Limited ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន លោក Edouard GEORGE ប្រធានក្រុមហ៊ុន Phoenix Voyages Group Limited ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។
Phoenix Voyages Group គឺជាក្រុមហ៊ុនប្រតិបត្តិករទេសចរណ៍ឈានមុខគេមួយនៅអាស៊ី ដែលមានបទពិសោធន៍ជាង២៥ឆ្នាំក្នុងវិស័យទេសចរណ៍។


សុខាភិបាល
ផ្លែព្នៅ ផ្ដល់អត្ថប្រយោជន៍ច្រើន តែពលរដ្ឋមិនសូវស្គាល់
ផ្លែព្នៅ (ឈ្មោះវិទ្យាសាស្ត្រ: Annona muricata) គឺជាផ្លែឈើដែលមានប្រភពដើមពីតំបន់អាមេរិកកណ្តាល និងអាមេរិកខាងត្បូង។ ផ្លែនេះត្រូវបានគេដាំដុះយ៉ាងទូលំទូលាយនៅតំបន់ត្រូពិច និងស៊ុបត្រូពិច ដោយសារតែមានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាព និងរសជាតិឈ្ងុយឆ្ងាញ់។


អប់រំ និងកីឡា
កងរាជអាវុធហត្ថខេត្តកំពង់ចាម បន្តចុះផ្សព្វផ្សាយអប់រំ ដល់សិស្សានុសិស្ស នៅវិទ្យាល័យ ស្រេងគីម ស្រុកព្រៃឈរ
សិស្សានុសិស្ស ចំនួន ១.១២២នាក់ និងលោកគ្រូ អ្នកគ្រូ ចំនួន ៦១នាក់ សរុបអ្នកចូលរួមទាំងអស់ មានចំនួន ១.១៨៣នាក់ នៅវិទ្យាល័យ ស្រេង គីម ស្ថិតនៅភូមិសេនសុនជើង ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ទទួលបានជ្រួតជ្រាប អំពីខ្លឹមសារអប់រំផ្សព្វផ្សាយ របស់កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃឈរ ដែលបានសហការជាមួយលោកនាយកវិទ្យាល័យ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នេះ ។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តកំពង់ចាម នាំយកទេយ្យទាន វេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា៤វត្ត ក្នុងក្រុងកំពង់ចាម
កំពង់ចាម ៖ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៦ នេះ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ នាំយកទេយ្យទាន វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៤វត្ត ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះ ការខ្ចីគណនីធនាគារ ដើម្បីដោយផ្ទេរលុយចូលគណនីធនាគារ ស្របច្បាប់ ដេីម្បីលាងលុយខ្មៅ
ផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនុក្រឹត្យលេខ០៣ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាព ទីតាំងរស់នៅប្រមូលផ្តុំ សម្រាប់រដ្ឋបាលក្រុងប៉ោយប៉ែត នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានជំរុញដល់មន្ទីរព័ត៌មានរាជធានី-ខេត្តផលិតមាតិកាដែលមានប្រជាប្រិយ និងមានប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ
នេះជាការលើកឡើងរបស់ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ថ្លែងក្នុងកិច្ចប្រជុំ ស្តីពីការគ្រប់គ្រងគេហទំព័រ ជាមួយមន្ទីរព័ត៌មានរាជធានី ខេត្ត តាមរយះកិច្ចប្រជុំពីចម្ងាយZOOM នារសៀលថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២៦ ដោយបានជំរុញដល់មន្រ្តីព័ត៌មានរាជធានី-ខេត្តផលិតមាតិកាដែលមានប្រជាប្រិយនិងមានប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងសាធារណៈជនទូទៅ។ ជាមួយនឹងវិធីសាស្រ្តនៃការផលិតព័ត៌មាន ឯកឧត្តម ក៏បានផ្តោតការយកចិត្តទុកដាក់ លើបច្ចេកទេសនៃការគ្រប់គ្រងគេទំព័រ និងយុទ្ធសាស្រ្តក្នុងការគ្របគ្រងព័ត៌មានផងដែរ។


សេចក្តីជូនដំណឹង
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦
ព្យុះទី១៣ ឈ្មោះ ដូលហ្វីន (Dolphin) T2613 បានវិវត្តទៅជាព្យុះសង្ឃរា ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះ ដូលហ្វីន នេះទេ។

