ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

ព័ត៌មាន
ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ


ព័ត៌មាន
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងនិវត្តន៍មកកាន់មាតុប្រទេសវិញ ប្រកបដោយព្រះរាជសុវត្ថិភាព
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងនិវត្តន៍មកកាន់មាតុប្រទេសវិញ ប្រកបដោយព្រះរាជសុវត្ថិភាព


សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំគណៈបញ្ជាការឯកភាពក្រុងប៉ៃលិន ដើម្បីត្រួតពិនិត្យការងារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈជូនបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន
ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលក្រុងប៉ៃលិន បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពក្រុងប៉ៃលិន ក្រោមអធិបតីភាពលោក លី សុងហ៊ី អភិបាល នៃគណៈអភិបាលក្រុងប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពក្រុង ដែលកិច្ចប្រជុំនេះត្រូវបានធ្វើឡើង ក្នុងគោលបំណងតាមដាន ត្រួតពិនិត្យការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសេវារដ្ឋបាល ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។


សកម្មភាពថ្នាក់ដឹកនាំ
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងនិវត្តន៍មកកាន់មាតុប្រទេសវិញ ប្រកបដោយព្រះរាជសុវត្ថិភាព
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេយាងនិវត្តន៍មកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ នៃខេត្តកណ្តាល នារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ប្រកបដោយព្រះរាជសុវត្ថិភាព បន្ទាប់ពីស្តេចយាងទៅពិនិត្យ និងព្យាបាលព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន កាលពីពេលកន្លងទៅ។


គ្រោះធម្មជាតិ
មន្ត្រីជំនាញ និងអាជ្ញាធរកំពុងតាមដាន និងស្រង់ទិន្នន័យត្រៀមសង្គ្រោះស្រូវដែលរងផលប៉ះពាល់ជិត ២ម៉ឺនហិកតា នៅស្រុកឯកភ្នំ និងស្រុកសង្កែ
បាត់ដំបង៖ មន្ទីរកសិកម្ម, មន្ទីរធនធានទឹក និងអាជ្ញាធរពាក់ព័ន្ធ កំពុងបន្តតាមដាន និងស្រង់ទិន្នន័យបន្ថែមលើទីតាំងស្រូវដែលរងផលប៉ះពាល់ប្រមាណ ១៨,៣៦២ ហិកតា នៅក្នុងស្រុកសង្កែ និងស្រុកឯកភ្នំ ខេត្តបាត់ដំបង ដើម្បីត្រៀមអន្តរាគមន៍សង្គ្រោះ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំពិភាក្សាលើគម្រោងចំណូល-ចំណាយ របស់រដ្ឋបាលខេត្តកំពង់ចាម សម្រាប់ឆ្នាំ២០២៧
(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី «ការរៀបចំគម្រោងចំណូល-ចំណាយ របស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧» ។


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរស្រុកកោះញែក លើកផ្ទាំងប៉ាណូសូមស្វាគមន៍ លើកទី២ ត្រង់ចំណុចអូរវាក់ស្រុកកោះញែក និងស្រុកលំផាត់ ខេត្តរតនគិរី
មណ្ឌលគិរី ៖ ដើម្បីបង្ហាញពីសក្តានុពលនៃស្រុកកោះញែក និងបង្កើននូវសោភ័ណភាពកាន់តែស្រស់បំព្រង នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ លោក សី ទូច អភិបាលនៃគណៈអភិបាលស្រុក បានដឹកនាំមន្ត្រីរាជការនៃរដ្ឋបាលស្រុក ដោយមានការចូលរួមសហការពីកម្លាំងអធិការដ្ឋាននគរបាលស្រុក អាវុធហត្ថស្រុក និងមន្ត្រីបរិស្ថាន ដោយទទួលបានការឧបត្ថម្ភគាំទ្រពីអង្គការ៖ NatureLifeCambodiaOrganization បានរៀបចំដាក់ផ្ទាំងប៉ាណូ សូមស្វាគមន៍ លើកទី២ នៅលើដងផ្លូវ ត្រង់ចំណុចព្រំប្រទល់ស្រុកកោះញែក (អូរវាក់) និងស្រុកលំផាត់ នៃខេត្តរតនគិរី


វីដេអូចំរុះ
សេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពព្យុះទី១០ ឈ្មោះ ម៉ៃស័ក (ម៉ៃសាក់) (Maysak) T2610 ជាឈ្មោះរបស់កម្ពុជា ។ ព្យុះនេះ នឹងរលាយបាត់ទៅវិញនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦
ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដល់សាធារណជនស្ដីពីស្ថានភាពព្យុះទី១០ ឈ្មោះ ម៉ៃស័ក (ម៉ៃសាក់) (Maysak) T2610 ជាឈ្មោះរបស់កម្ពុជា ។ ព្យុះនេះ នឹងរលាយបាត់ទៅវិញនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦


វីដេអូចំរុះ
ប្រតិភូខេត្តកណ្ដាល ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពលោកឧត្តមសេនីយ៍ត្រី ម៉ៃ ឡាក់ នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក
ប្រតិភូខេត្តកណ្ដាល ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពលោកឧត្តមសេនីយ៍ត្រី ម៉ៃ ឡាក់ នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក


បរិស្ថាន
យុទ្ធនាការ ចុះរៀបចំ និងសម្អាតបរិស្ថាន អនាម័យតាម ដងផ្លូវជាតិលេខ៧៦ និងតំបន់មួយចំនួននៅទីប្រជុំជន ស្រុកកោះញែក
មណ្ឌលគិរី ៖ ដោយមានការណែនាំ និងចង្អុលបង្ហាញពីលោក សី ទូច អភិបាល នៃគណៈអភិបាលស្រុក លើការងារគ្រប់គ្រងបរិស្ថាន និងសោភ័ណភាពក្នុងមូលដ្ឋាន នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ លោក សា ស្លឹម អភិបាលរង នៃគណៈអភិបាលស្រុក បានដឹកនាំមន្ត្រីរាជការនៃរដ្ឋបាលស្រុក សហការជាមួយកម្លាំងអធិការនគរបាលស្រុកកោះញែក និងកម្លាំងរដ្ឋបាលឃុំ ចុះយុទ្ធនាការចុះរៀបចំ និងសម្អាតបរិស្ថាន អនាម័យតាមដងផ្លូវជាតិលេខ៧៦ និងតំបន់មួយចំនួននៅទីប្រជុំជនស្រុកកោះញែក។
សកម្មភាពនាថ្ងៃនេះ រួមមាន៖ ការបោសសម្អាត កាប់ឆ្ការព្រៃស្មៅដែលដុះលយចូលដងផ្លូវ ធ្វើឱ្យប៉ះពាល់ដល់ការមើលឃើញរបស់អ្នកធ្វើដំណើរ ក៏ដូចជាការប្រមូលកាកសំណល់ផ្សេងៗ ដើម្បីធានាបាននូវ បរិស្ថានស្អាត កាត់បន្ថយសម្រាម និងការបំពុលផ្សេងៗជាពិសេសការលុបបំបាត់ទីកន្លែង ដែលអាចក៏កើតមានឡើងនូវជម្រកមូសខ្លា ជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម ៕


សន្តិសុខសង្គម
នគរបាលក្រុងសែនមនោរម្យ បង្ក្រាបករណីគ្រឿងញៀនទ្រង់ឃាត់ខ្លួនជនសង្ស័យ ៦នាក់ និងដកហូតថ្នាំញៀនជិត ៨០ក្រាម
ខេត្តមណ្ឌលគិរី ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី លោក ឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងមានការសម្របសម្រួលនីតិវិធីពី លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនមួយករណីផងដែរ។


សកម្មភាពថ្នាក់ដឹកនាំ
សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនអ្នកជំងឺគ្រុនឈាម កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត
មណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ្នកឧកញ៉ា អ៉ឹង ស៊ីតាតវីរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និងឯកឧត្តម គឹម គង់នី អភិបាលខេត្ត រួមទាំងឯកឧត្តម សាយ ម៉េងគីម អនុប្រធានអចិន្ត្រៃយ៍ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំក្រុមការងារ និងគណៈកម្មាធិការសាខា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្ត ផ្តល់ជូនក្មួយៗកុមារា កុមារី ចំនួន ៥៧នាក់ ដែលមានជំងឺគ្រុនឈាម កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។


សន្តិសុខសង្គម
ឃាត់ខ្លួនស្ត្រីម្ចាស់តូបម្នាក់ ករណីបន្លំលក់ និងបញ្ចាំគ្រឿងអលង្ការកាឡៃជិត ៣គីឡូក្រាម បោកប្រាស់លុយរាប់លានរៀល
បាត់ដំបង៖ កម្លាំងនគរបាលស្រុកមោងឫស្សី សហការជាមួយកម្លាំងជំនាញ បានបើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនស្ត្រីម្នាក់ ពីបទ «ឆបោក» ករណីយកគ្រឿងអលង្ការកាឡៃ (បន្លំធ្វើជាមាស និងប្លាទីន) ទៅលក់ និងដាក់បញ្ចាំឱ្យជនរងគ្រោះចំនួន ៥នាក់ អស់ប្រាក់សរុបរាប់លានរៀល។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពី ម៉ោង១១:១០នាទីព្រឹក ថ្ងៃទី០១ខែកក្កដា ឆ្នាំ២០២៦។

