ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សុខាភិបាល
(វិដេអូ) អាជ្ញាធរខេត្តកំពង់ចាម ជំរុញឱ្យបង្កើនការថែទាំសុខភាពបឋមនៅតាមមូលដ្ឋាន និងបន្តលុបបំបាត់សេវាខុសច្បាប់
(កំពង់ចាម) លោក ឃន ប្រុស អភិបាលរងខេត្តកំពង់ចាម បានជំរុញឱ្យមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន បង្កើនការយកចិត្តទុកដាក់លើ ការថែទាំសុខភាពបឋមនៅតាមមូលដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការសុខភាពរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។


សេចក្តីជូនដំណឹង
សេចក្ដីជូនដំណឹង ស្ដីពីកម្មវិធីពិនិត្យ និងព្យាបាលសុខភាពភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសនេប៉ាល់ នៅថ្ងៃទី៤-៥ ខែកក្កដា ឆ្នាំ២០២៦ ក្នុងបរិវេណមន្ទីរពេទ្យខេត្តកំពង់ចាម
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម ជូនដល់បងប្អូនប្រជាពលរដ្ឋអញ្ជើញទៅពិនិត្យ និងព្យាបាលសុខភាពភ្នែកដោយឥតគិតថ្លៃ នៅក្នុងបរិវេណមន្ទីរពេទ្យខេត្តកំពង់ចាម នាថ្ងៃទី៤ និងទី៥ ខែកក្កដា ឆ្នាំ២០២៦ខាងមុខនេះ។


គ្រោះធម្មជាតិ
រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្ត ចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី
(កំពង់ចាម) ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមដំណើរដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៃទីតាំងច្រាំងទន្លេមេគង្គដែលបានរងការបាក់ស្រុតកាលពីពេលកន្លងទៅ ស្ថិតនៅក្បែរកំពង់រង់ចាំ ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ដើម្បីត្រៀមរៀបចំសាងសង់សំណង់ទប់ច្រាំងថ្មី។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមសន្តិបណ្ឌិត យូ ស៊ុនឡុង ដាក់ចេញផែនការរៀបចំ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៧ នាពេលខាងមុខ
(កំពង់ចាម) ដើម្បីធានាឱ្យបាននូវសុវត្ថិភាពខ្ពស់ និងរបៀបរៀបរយល្អ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៧ នាពេលខាងមុខនេះ ឯកឧត្តមសន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សា និងដាក់ចេញនូវផែនការការងារសន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់គណៈប្រតិភូថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋដែលនឹងអញ្ជើញចូលរួមផ្ទាល់។


សកម្មភាពថ្នាក់ដឹកនាំ
លោកស្រីអភិបាលរងខេត្តថ្លែងថា សមាជិកាសាខាសមាគមនារី បានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍស្ត្រី ក៏ដូចជាការលើកស្ទួយស្ត្រីឱ្យមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍមូលដ្ឋាន
លោកស្រី ប៉ាង ដានី អភិបាលរងខេត្តនិងជាប្រធានប្រតិបត្តិសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងជាប្រធានក្រុមចលនាស្ត្រីខេត្តកំពង់ចាមបានថ្លែងថា សមាជិកាសាខាសមាគមនារី និងក្រុមចលនាស្ត្រី បានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍស្ត្រី ក៏ដូចជាការលើកស្ទួយស្ត្រីឱ្យមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍមូលដ្ឋាន។ ការថ្លែងដូច្នេះស្ថិតនៅក្នុង
ឱកាសដែលលោកស្រីអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅបន្តរបស់សមាគមនារី និងក្រុមចលនាស្ត្រីខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្ត។


ការអភិវឌ្ឍ
អភិបាលខេត្តកំពង់ចាម អមដំណើរ ឯកឧត្តមសន្តិបណ្ឌិត យូ ស៊ុនឡុង អញ្ជើញចុះពិនិត្យរៀបចំទីតាំង ត្រៀមសម្ភោធកំណាត់ផ្លូវជាតិលេខ៧
(កំពង់ចាម) ឯកឧត្តមសន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងប្រតិភូអមដំណើរ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចុះត្រួតពិនិត្យទីតាំង សន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីត្រៀមបើកសម្ពោធកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ ដល់វង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម។


កសិកម្ម
ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជា ម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា
(ភ្នំពេញ)៖ នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្ម បានសម្រេចចុះបញ្ជីជាផ្លូវការផលិតផល «ទុរេនបែកអន្លូង» ជា ម៉ាកសមូហភាព (Collective Mark) ដែលជាសមិទ្ធផលដ៏សំខាន់ក្នុងការពង្រឹងការការពារកម្មសិទ្ធិបញ្ញា លើកកម្ពស់តម្លៃបន្ថែម និងកសាងកេរ្តិ៍ឈ្មោះផលិតផលកសិកម្មខ្មែរឱ្យកាន់តែមានការទទួលស្គាល់ទាំងក្នុង និងក្រៅប្រទេស។


អប់រំ និងកីឡា
អ្នកគ្រូវិទ្យាល័យ ហ៊ុន សែន កងតាណឹង៖ មុននឹងចែករំលែកបន្តត្រូវមើលខ្លឹមសារព័ត៌មានឲ្យច្បាស់សិន
អ្នកគ្រូ ជា សុខេមា បង្រៀននៅ វិទ្យាល័យ ហ៊ុន សែន កងតាណឹង ស្រុកកងមាស បានលើកឡើងថា មុននឹងចែករំលែកបន្តត្រូវមើលខ្លឹមសារព័ត៌មានឲ្យច្បាស់សិន


នយោបាយ
គណបក្សខេត្តកំពង់ចាម ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា
(កំពង់ចាម) នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានរៀបចំពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២៦) ក្រោមវត្តមាន ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម ខ្លូត ផន អនុប្រធានប្រចាំការ និង ឯកឧត្តម ស្រី សុភ័ក្ត្រ អនុប្រធានគណបក្សខេត ព្រមទាំងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាមជាច្រើននាក់។


អប់រំ និងកីឡា
នាយកវិទ្យាហ៊ុនសែន ស្គន់ ស្រុកជើងព្រៃ បានលើកឡើងថា ការបណ្តុះស្មារតីដល់សិស្សឲ្យគោរពច្បាប់ចរាចរណ៍ និងធ្វើឲ្យសង្គមជាតិមានអត្រាគ្រោះថ្នាក់ចរាចរណ៍កាន់តែទាប
លោក ហ៊ត់ គឹងហុង នាយកវិទ្យាហ៊ុនសែន ស្គន់ ស្រុកជើងព្រៃ បានលើកឡើងថា ការបណ្តុះស្មារតីដល់សិស្សឲ្យគោរពច្បាប់ចរាចរណ៍ និងធ្វើឲ្យសង្គមជាតិមានអត្រាគ្រោះថ្នាក់ចរាចរណ៍កាន់តែទាប


ការអភិវឌ្ឍ
ឯកឧត្តម លឹម ស៊ីដេនីន និងឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត
(កំពង់ចាម) ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំរួមគ្នា ដើម្បីពិភាក្សា ត្រួតពិនិត្យ និងបែងចែកភារកិច្ច ត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវគម្រោងពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ (ពីវង្វង់មូលស្គន់ ដល់ក្រុងកំពង់ចាម)។


ការអភិវឌ្ឍ
ក្រសួងសាធារណការ និងអាជ្ញាធរខេត្តកំពង់ចាម ចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម)
(កំពង់ចាម) ក្រុមការងារចម្រុះតំណាង ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ និង រដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានអញ្ជើញចុះពិនិត្យទីតាំងផ្ទាល់ ដើម្បីត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវគម្រោងពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ពីរង្វង់មូលស្គន់ ដល់ក្រុងកំពង់ចាម។


អប់រំ និងកីឡា
យុវសិស្សសាលាស្គន់ ស្រុកជើងព្រៃ បានបញ្ជាក់ថា ច្បាប់ចរាចរណ៍ផ្លូវគោកបានផ្តល់ចំណេះដឹង និងជួយកាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងសង្គម
កញ្ញា ផុន ស្រីនីត សិស្សរៀននៅសាលាស្គន់ ស្រុកជើងព្រៃ បានបញ្ជាក់ថា ច្បាប់ចរាចរណ៍ផ្លូវគោកបានផ្តល់ចំណេះដឹង និងជួយកាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងសង្គម

