ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពអាជ្ញាធរ
ស្រុកឯកភ្នំ និងមន្ទីរសាធារណការខេត្ត ចុះជួសជុលផ្លូវខេត្តលេខ ១៥៦ ក្រោយរងការខូចខាតដោយទឹកជំនន់
បាត់ដំបង៖ អាជ្ញាធរស្រុកឯកភ្នំ សហការជាមួយក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានចុះអន្តរាគមន៍ស្តារ និងជួសជុលផ្លូវខេត្តលេខ ១៥៦ ជាបន្ទាន់ ត្រង់ចំណុចគល់ស្ពានផ្សារប្រហុក ស្ថិតក្នុងភូមិស្នាពីមុខ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ បន្ទាប់ពីផ្លូវនេះបានរងការខូចខាតដោយសារទឹកជំនន់ស្ទឹងសង្កែ ដើម្បីធានាការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋឱ្យប្រព្រឹត្តទៅដោយសុវត្ថិភាព និងប្រក្រតីភាពឡើងវិញ។


អប់រំ និងកីឡា
ខេត្តបាត់ដំបងប្រកាសជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចសន្យា នៅកម្រិតបឋមសិក្សា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
មន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង សូមជម្រាបជូនសាធារណជន និងបេក្ខជនដែលមានបំណងចូលបម្រើការងារជាគ្រូបង្រៀនផ្អែកលើកិច្ចសន្យា នៅកម្រិតបឋមសិក្សា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ថា ការទទួលពាក្យស្នើសុំធ្វើឡើងតាមប្រព័ន្ធអនឡាញ។


អប់រំ និងកីឡា
ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ពិនិត្យការត្រៀមអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មី (NGS) នៅវិទ្យាល័យនេតយ៉ង់ ខេត្តបាត់ដំបង
មន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង បានទទួលបដិសណ្ឋារកិច្ច និងអមដំណើរ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងពិនិត្យមើលការត្រៀមលក្ខណៈសម្រាប់ការអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មី (New Generation School: NGS) នៅវិទ្យាល័យនេតយ៉ង់ ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។


សេចក្តីជូនដំណឹង
ខេត្តបាត់ដំបង ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់
មន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង ជម្រាបជូន អំពីព្រឹត្តិបត្រ ព្យាករណ៍អាកាសធាតុ ខេត្តបាត់ដំបង ចាប់ពីថ្ងៃចន្ទ ៨ កើតខែអស្សុជ រហូតដល់ថ្ងៃពុធ ១០ កើតខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនៅថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៦ ខាងមុខនេះ។


សកម្មភាពថ្នាក់ដឹកនាំ
អំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តផ្ដល់ជូនពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀង១៥០គ្រួសារបន្ថែមទៀត ក្នុងស្រុកសំឡូត
បាត់ដំបង៖នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន១៥០គ្រួសារនៅក្នុង ឃុំតាសាញ ឃុំមានជ័យ ឃុំស៊ុង ឃុំសំឡូត ឃុំកំពង់ល្ពៅ ឃុំតាតោក និងឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សុខ លូ បន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀងជាង១,៥០០គ្រួសារបន្ថែមទៀត
បាត់ដំបង៖នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានបន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជាផ្ដល់ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន១៥២៦គ្រួសារបន្ថែមទៀតនៅស្រុកបវេល ថ្មគោល និងឯកភ្នំ។


គ្រោះធម្មជាតិ
ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុកថ្មគោល ទទួលបានអំណោយសង្គ្រោះពីរាជរដ្ឋាភិបាល
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហាររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ចែកជូនប្រជាពលរដ្ឋចំនួន ៤៣៦គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងស្រុកថ្មគោល។ ពិធីចែកអំណោយនេះត្រូវបានរៀបចំឡើងនៅបរិវេណវត្តប៉ោយតាសេក ស្ថិតក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។


សន្ទនាមតិ
សុខភាពសាធារណៈ និងការទប់ស្កាត់ជំងឺឆ្លង ក្រោយទឹកជំនន់
សុខភាពសាធារណៈ និងការទប់ស្កាត់ជំងឺឆ្លង ក្រោយទឹកជំនន់


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តបាត់ដំបងប្រារព្ធព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋគម្រប់ខួប១៤ឆ្នាំ
បាត់ដំបង៖នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្រ្ដីរាជការសាលាខេត្ត មន្រ្ដីរាជការមកពីមន្ទីរអង្គភាពជុំវិញខេត្ត ប្រារព្ធព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋគម្រប់ខួប១៤ឆ្នាំ(១៥ តុលា ២០១២-១៥ តុលា ២០២៦)។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សុខ លូ នាំយកអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែតផ្ដល់ជូនពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀងជាង១៣០០គ្រួសារបន្ថែមទៀត
បាត់ដំបង៖នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈក្រុមការងារស្បៀងបន្ទាន់ផ្ដល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន១៣២៤គ្រួសារនៅក្នុងស្រុករុក្ខគិរី មោងឫស្សី គាស់ក្រឡ និងក្រុងបាត់ដំបង។


សន្តិសុខសង្គម
ឯកឧត្តម សុខ លូ បន្តនាំយកអំណោយជាស្បៀងអាហាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុករុក្ខគិរី និងក្រុងបាត់ដំបង
បាត់ដំបង៖ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានបន្តនាំយកអំណោយជាស្បៀងអាហាររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ២៧០គ្រួសារ នៅស្រុករុក្ខគិរី ខេត្តបាត់ដំបង។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុករុក្ខគិរី រៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យក្បាលដីចំនួន ១២ភូមិ
បាត់ដំបង៖ រដ្ឋបាលស្រុករុក្ខគិរី ខេត្តបាត់ដំបង បានរៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យក្បាលដី សម្រាប់ភូមិចំនួន ១២ ក្នុងឃុំព្រែកជីក និងឃុំព្រៃត្រឡាច ស្រុករុក្ខគិរី នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។


សន្ទនាមតិ
ផលប៉ះពាល់លើវិស័យកសិកម្ម ប្រព័ន្ធធារាសាស្ត្រ និងយុទ្ធសាស្ត្រស្តារឡើងវិញ ក្រោយជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង
ប្រធានបទ៖ «ផលប៉ះពាល់លើវិស័យកសិកម្ម ប្រព័ន្ធធារាសាស្ត្រ និងយុទ្ធសាស្ត្រស្តារឡើងវិញ ក្រោយជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង »

