ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

បរិស្ថាន
ដែនជម្រកសត្វព្រៃពាមក្រសោប កំពុងមានការចាប់អារម្មណ៍ពីអ្នកការពារអភិរក្សកាបូនខៀវក្រសោប
ក្រសួងបរិស្ថាន ស្ថានទូតសិង្ហបុរីប្រចាំនៅកម្ពុជា និងក្រុមហ៊ុន Climate Plus បានធ្វើដំណើរចុះទស្សនកិច្ចពិនិត្យមើលតំបន់រ៉ាមសាមកោះកាពិ ក្រោយកំពុងអនុវត្តកម្មវិធីអភិរក្សកាបូនខៀវដែលផ្តោតលើកិច្ចការអភិរក្សការពារ វិនិយោគ និងការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។


បរិស្ថាន
ក្រុមការងារជំនាញបានធ្វើការសិក្សានិងបានរកឃើញហ្វូស៊ីសឈើធំៗចំនួន៣ទីតាំងថែមទៀតនៅខេត្តស្ទឹងត្រែង
ប្រតិភូថ្នាក់ដឹកនាំក្រសួងបរិស្ថាន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារកំណាយស្រាវជ្រាវហ្វូស៊ីលឈើបុរាណ ដែលមានអាយុកាលប្រមាណចាប់ពី ១០ម៉ឺនឆ្នាំ ទៅដល់ ២លានឆ្នាំមុន ស្ថិតនៅក្នុងភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្ត មន្ទីរបរិស្ថាន មន្ទីរទេសចរណ៍ អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ និងប្រជាពលរដ្ឋសរុបប្រមាណ ៤០នាក់។


បរិស្ថាន
ក្រសួងបរិស្ថាន ផ្តល់ធុងសំរាមជាង ២,០០០ ធុង ដល់សាលារៀននៅខេត្តកំពង់ស្ពឺ ដើម្បីជំរុញភាពស្អាត តាមគ្រឹះស្ថានសិក្សា
ក្រសួងបរិស្ថាន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ បានធ្វើការប្រគល់ធុងសំរាមសរុបចំនួន ២,០៤៩ ធុង ជូនដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ ដើម្បីយកទៅបែងចែកបន្តជូនដល់សាលារៀនចំនួន ៦៨៣ កន្លែង នៅទូទាំងខេត្ត ក្នុងយុទ្ធនាការជំរុញភាពស្អាតនៅតាមគ្រឹះស្ថានសិក្សា។


បរិស្ថាន
ចង្ក្រានសន្សំសំចៃថាមពលជិត៥ពាន់ចង្ក្រាន ជូនប្រជាពលរដ្ឋ នៅក្នុងក្រុងខេមរភូមិន្ទ
លោកជំទាវ ឈី វ៉ា ប្រធានកត្តិយសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកោះកុង បានផ្តល់ការចែកជូនចង្រ្កានសន្សំសំចៃថាមពលរដ្ឋសរុបចំនួន៤.៨១៩គ្រឿងជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងក្រុងខេមរភូមិន្ទ ដើម្បីលើកកម្ពស់ជីវភាព និងការចូលរួមរក្សាបរិស្ថានកាន់តែល្អប្រសើរឡើង។


បរិស្ថាន
ក្រសួងបរិស្ថានចែកធុងសំរាមសរុបចំនួន ៤៥ ១២០ធុងគិតត្រឹមខែកញ្ញា ឆ្នាំ២០២៦
គិតត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានផ្តល់ជូនធុងសំរាម សរុប ចំនួន ៤៥ ១២០ធុង ដល់សាលារៀន វត្តអារាម មណ្ឌលសុខភាព ពន្ធនាគារនៅទូទាំងប្រទេស និងជូនដល់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងមូលដ្ឋានជាបន្តបន្ទាប់។


បរិស្ថាន
ខេត្តកោះកុង ប្រារព្វទិវាសំអាតពិភពលោកលើកទី៩ (9th World cleanup Day)
រដ្ឋបាលខេត្តកោះកុង មន្ទីរបរិស្ថានខេត្ត មន្ទីរពាក់ព័ន្ធ អាជ្ញាធរសមត្ថកិច្ច និងយុវជន ប្រារព្វទិវាសំអាតពិភពលោកលើកទី៩ (9th World cleanup Day)សំដៅឱ្យមានការចូលរួមសម្អាតសំណល់ប្លាស្ទិក និងបញ្ជ្រាបការយល់ដឹងអំពីផល់ប៉ះពាល់នៃការកើនឡើងនៃបរិមាណសំណល់ប្លាស្ទិកលើភពផែនដី។


បរិស្ថាន
កំណត់ត្រាជាលើកដំបូង នៃវត្តមានសត្វកម្រ ជិតផុតពូជចំនួន ៣ប្រភេទ នៅតំបន់ការពារ និងអភិរក្ស នៃភូមិសាស្ត្រស្រុកស្រែអំបិល
កំណត់ត្រា ជាប្រវត្តិសាស្រ្តដំបូងបំផុត សម្រាប់តំបន់ការពារ និងអភិរក្ស នៃភូមិសាស្ត្រស្រុកស្រែអំបិល ខេត្តកោះកុងមាន ថនិកសត្វដ៏កម្របំផុតចំនួន ៣ប្រភេទ ត្រូវបានថតជាប់ដោយម៉ាស៊ីនថតស្វ័យប្រវត្តិ មានប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជដូចជា សត្វក្ដាន់ សត្វសំពោចធំ សត្វភេរោមច្រមុះ។


បរិស្ថាន
ក្រសួងបរិស្ថាននៅក្នុងខែកក្កដាឆ្នាំ២០២៦ បានពង្រឹងការត្រួតពិនិត្យគុណភាពទឹកសាធារណៈ សរុបចំនួន ៧៧ទីតាំង ដើម្បីភាពស្អាតនៅកម្ពុជា
ក្រុមការងារជំនាញក្រសួងបរិស្ថាន នៅក្នុងខែកក្កដា ឆ្នាំ២០២៦ បានពិនិត្យតាមដានគុណភាពទឹកសាធារណៈ និងទឹកកខ្វក់សម្អាតរួច ពីទីតាំងស្ថានីយប្រព្រឹត្តកម្ម រួមលើទីតាំងអាទិភាពសរុប ៧៧ទីតាំង (ទឹកទន្លេ បឹងទន្លេសាប ស្ទឹង អាងស្តុកទឹក បឹង ជ្រោះមាន ៥២ទីតាំង ទឹកសមុទ្រមាន១២ទីតាំង និងទឹកកខ្វក់សម្អាតរួចមាន ១៣ទីតាំង) ព្រមទាំងបានយកសំណាកទឹកចំនួន ៧៧សំណាក។


បរិស្ថាន
ក្រសួងបរិស្ថានសម្រេចឱ្យក្រុមហ៊ុន ROYAL CERA CO., LTD. ផ្អាកដំណើរជាបន្ទាន់ បន្ទាប់ពីរកឃើញមានការបញ្ចេញសំណល់រាវបំពុលបរិស្ថាន
ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថានដឹកនាំដោយលោក ឡៅ គឹមឈី អនុប្រធាននាយកដ្ឋាន នៅថ្ងៃទី២-៣ ខែសីហា ឆ្នាំ២០២៦ ដោយមានការសហការជាមួយមន្ទីរបរិស្ថានខេត្តកំពត រដ្ឋបាលស្រុកទឹកឈូ រដ្ឋបាលឃុំព្រៃថ្នង និងអាជ្ញាធរមូលដ្ឋាន បានធ្វើការចុះត្រួតពិនិត្យនិងបានរកឃើញការបំពុលបរិស្ថាន បង្កឡើងដោយក្រុមហ៊ុន ROYAL CERA CO., LTD. ។


បរិស្ថាន
រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ជំហានទី២ តាមរយៈយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងជំរុញការផ្សព្វផ្សាយការងារបរិស្ថានជូនសាធារណជន
៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានណែនាំដល់ថ្នាក់ដឹកនាំនិងមន្ត្រីក្រសួងបរិស្ថានទាំងអស់ ធ្វើការពង្រឹងការផ្សព្វផ្សាយ បំភ្លឺ និងឆ្លើយតបចំពោះព័ត៌មានមិនពិត ទាក់ទងនឹងវិស័យបរិស្ថាននិធនធានធម្មជាតិ។


បរិស្ថាន
អាជ្ញាធរខេត្តកោះកុង អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិដល់ក្រុមប្រឹក្សាឃុំ សង្កាត់
អាជ្ញាធរខេត្តកោះកុង តំណាងក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរឃុំសង្កាត់ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិដល់ក្រុមប្រឹក្សាឃុំ សង្កាត់។


បរិស្ថាន
អភិបាលរងខេត្តកោះកុង៖ ភាពស្អាតរបស់សហគមន៍ គឺផ្តើមចេញពីការទទួលខុសត្រូវរបស់បុគ្គលម្នាក់ៗ
លោក អន សុធារិទ្ធ អភិបាលរងខេត្តកោះកុង តំណាងមន្ទីរអង្គភាពពាក់ព័ន្ធ រដ្ឋបាលស្រុកមណ្ឌលសីមា ប្រជាពលរដ្ឋ និងយុវសិស្សក្នុងយុទ្ធនាការកម្ពុជាស្អាត ខ្មែរធ្វើបាន នៅមុខផ្សារភូមិថ្មី ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា រសៀលថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០២៦។


បរិស្ថាន
រដ្ឋបាលឃុំកោះស្ដេច លើស្លាក«ហាមបោះចោលសំរាម»តាមដងផ្លូវសាធារណៈសំដៅរួមគ្នាកាត់បន្ថយសំរាម
អាជ្ញាធរឃុំកោះស្តេច ស្រុកគិរីសាគរ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ បាននាំគ្នាលើស្លាកហាមបោះចោលសំរាម តាមដងផ្លូវសាធារណៈនៅក្នុងភូមិពាមកាយ និងភូមិព្រែកស្មាច់ ដើម្បីសំដៅដល់ការអប់រំចំពោះវិធានការកាត់បន្ថយសំរាម។

