
ខេត្តពោធិ៍សាត់បើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូ DBST លេខ ១៥២H ប្រវែងជាង ៤គីឡូម៉ែត្រ ដើម្បីលើកកម្ពស់សោភណភាពក្រុង និងជីវភាពប្រជាពលរដ្ឋ
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូ DBST កំណាត់ផ្លូវខេត្តលេខ ១៥២H ប្រវែង ៤,៤៥០ម៉ែត្រ បែងចែកជាជំហានៗ ដើម្បីសម្រួលការធ្វើដំណើរ ការពារទឹកជំនន់ និងលើកកម្ពស់សោភណភាពក្រុង។ ក្នុងនោះ ឯកឧត្តមបានស្នើសុំការយោគយល់ពីប្រជាពលរដ្ឋក្នុងការរុះរើសំណង់ប៉ះពាល់ ដោយមានកម្លាំងជំនាញរបស់រដ្ឋបាលខេត្តចុះជួយផ្ទាល់ ខណៈគម្រោងនេះក៏ដើរទន្ទឹមគ្នាជាមួយគម្រោងរៀបចំសួនច្បារ និងច្រាំងស្ទឹងប្រវែងប្រមាណ ៤គីឡូម៉ែត្រ ដើម្បីប្រែមុខមាត់ខេត្តឱ្យក្លាយជាគោលដៅទេសចរណ៍ និងជំរុញសេដ្ឋកិច្ចមូលដ្ឋានផងដែរ។











