
កម្ពុជាមានមោទនភាពដែលទទួលបានឱកាសជាប្រធានដឹកនាំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីសម្រាប់ឆ្នាំ២០២៦-២០២៨។
កម្ពុជាមានមោទនភាពដែលទទួលបានឱកាសជាប្រធានដឹកនាំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីសម្រាប់ឆ្នាំ២០២៦-២០២៨។

កម្ពុជាមានមោទនភាពដែលទទួលបានឱកាសជាប្រធានដឹកនាំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីសម្រាប់ឆ្នាំ២០២៦-២០២៨។

ខេត្តកោះកុង នៅតែជាខេត្តគំរូ ដែលមានរថយន្តដឹកជញ្ជូនកម្មករនិយោជិតមានលក្ខណៈបច្ចេកទេសល្អ ផាសុកភាព និងសុវត្ថិភាព


ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រើប្រាស់ប្រកបដោយទំនុកចិត្ត និងកាត់បន្ថយវិវាទរវាងអ្នកផ្តល់សេវា និងអ្នកប្រើប្រាស់ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបើកសិក្ខាសាលាផ្សព្វផ្សាយ «ច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត» យ៉ាងផុលផុសនៅខេត្តកោះកុង។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង លោក ឡៅ ប៊ុនខេង អភិបាលរងខេត្តកោះកុង ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញ ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាត និងក្រុមហ៊ុនសាងសង់ជាច្រើនរូប។


ព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តកោះកុងបានរៀបចំពិធីអបអរសាទរខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦) យ៉ាងមហោឡារិក ក្រោមអធិបតីភាព ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត កងម្លាំងប្រដាប់អាវុធទាំងបី និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។


ក្រសួងបរិស្ថាន ស្ថានទូតសិង្ហបុរីប្រចាំនៅកម្ពុជា និងក្រុមហ៊ុន Climate Plus បានធ្វើដំណើរចុះទស្សនកិច្ចពិនិត្យមើលតំបន់រ៉ាមសាមកោះកាពិ ក្រោយកំពុងអនុវត្តកម្មវិធីអភិរក្សកាបូនខៀវដែលផ្តោតលើកិច្ចការអភិរក្សការពារ វិនិយោគ និងការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។
