
ឯកឧត្តម អ៊ី ឈាន អញ្ជើញពន្លត់ភ្លើងជ័យ ក្រោយអុជបំភ្លឺ នៃពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣
ប៉ៃលិន៖ ដូចការគ្រោងទុកនៅរសៀលថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម អ៊ីឈាន ទេសរដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញពន្លត់ភ្លើងជ័យ ដើម្បីបញ្ចប់ពិធីបុណ្យ រំឮកខួបទិវាបុណ្យឯករាជ្យជាតិលើកទី៧៣ ដែលបានដុតបំភ្លឺអស់ រយៈពេល ៣ថ្ងៃ នៅ វិមានឯករាជ្យខេត្ត ចាប់តាំងពីថ្ងៃទី៩ ខែវិច្ឆិកា កន្លងទៅ ដោយមានការ អញ្ជើញចូលរួមពី សំណាក់ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរស្ថាប័នជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។











