
សម្តេចមហាបវរធិបតី៖ ទឹកជំនន់ឆ្នាំនេះធ្វើឱ្យប៉ះពាល់ទៅដល់ ៧ខេត្ត/ក្រុង ក្នុងនោះមានពលរដ្ឋប្រមាណជា ១២ម៉ឺនគ្រួសារបានទទួលរងផលប៉ះពាល់
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃការជួបសំណេះសំណាល ចែកពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ មានប្រសាសន៍ថា ឆ្នាំនេះយើងមានបញ្ហាពីរទាក់ទងទៅនឹងទឹកជំនន់នោះគឺទឹកភ្លៀង និងទឹកទន្លេឡើងពេលជាមួយគ្នា ដែលធ្វើឱ្យប៉ះពាល់ទៅដល់ ៧ខេត្ត/ក្រុង ក្នុងនោះមានពលរដ្ឋប្រមាណជា ១២ម៉ឺនគ្រួសារបានទទួលរងផលប៉ះពាល់ ហើយក្នុងចំណោម១២ម៉ឺនគ្រួសារនេះមាននៅខេត្តបាត់ដំបងមានជាង ៦ម៉ឺនគ្រួសារ ។









