
លោក ស្រ៊ន សំឫទ្ធី ដឹកនាំក្រុមការងារចម្រុះខេត្តស្ទឹងត្រែង ត្រៀមលក្ខណៈរួចរាល់ទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ ៧៧គ្រួសារ មកតាំងទីលំនៅថ្មីក្នុងស្រុកសេសាន
ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ ក្រុមការងារចម្រុះនៃរដ្ឋបាលខេត្តស្ទឹងត្រែង ដឹកនាំសម្របសម្រួលផ្ទាល់ដោយ លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ បានចុះរៀបចំ និងត្រៀមលក្ខណៈរួចជាស្រេច ដើម្បីទទួលស្វាគមន៍គណៈប្រតិភូ និងបងប្អូនប្រជាពលរដ្ឋសរុបចំនួន ៧៧គ្រួសារ ដែលត្រូវចូលមកតាំងទីលំនៅថ្មី ស្ថិតក្នុងភូមិអូរសេវ ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។











