
លោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ បានបញ្ជាក់ថា ការរៀបចំពិធីប្រណាំងទូកង ទូកខ្នាតអន្តរជាតិនាពេលនេះ គឺដើម្បីថែរក្សាប្រពៃណីទំនៀមទម្លាប់ខ្មែរ និងលើកកម្ពស់សាមគ្គីភាព
ផលិតដោយ៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម

ផលិតដោយ៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម













ប្រតិភូថ្នាក់ដឹកនាំក្រសួងបរិស្ថាន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារកំណាយស្រាវជ្រាវហ្វូស៊ីលឈើបុរាណ ដែលមានអាយុកាលប្រមាណចាប់ពី ១០ម៉ឺនឆ្នាំ ទៅដល់ ២លានឆ្នាំមុន ស្ថិតនៅក្នុងភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្ត មន្ទីរបរិស្ថាន មន្ទីរទេសចរណ៍ អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ និងប្រជាពលរដ្ឋសរុបប្រមាណ ៤០នាក់។


ក្រសួងបរិស្ថាន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ បានធ្វើការប្រគល់ធុងសំរាមសរុបចំនួន ២,០៤៩ ធុង ជូនដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ ដើម្បីយកទៅបែងចែកបន្តជូនដល់សាលារៀនចំនួន ៦៨៣ កន្លែង នៅទូទាំងខេត្ត ក្នុងយុទ្ធនាការជំរុញភាពស្អាតនៅតាមគ្រឹះស្ថានសិក្សា។


មន្រ្តីនគរបារលស្រុកបូទុមសាគរ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ បានចុះអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកនៅកំណាត់ផ្លូវជាតិលេខ៤៨ជូនប្រជាពលរដ្ឋ និងអ្នកដំណើរ។


សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងចែកពូជស្រូវ ព្រមទាំងកញ្ចប់ស្បៀងជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ចំនួន ១០.៧០០ គ្រួសារ ក្នុងខេត្តបាត់ដំបង នាព្រឹកថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦។
