
គណៈកម្មាធិការ គ.ក.ស.ក ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកំពង់ចាម
(កំពង់ចាម) នាព្រឹកថ្ងៃទី ០៧ ខែ តុលា ឆ្នាំ២០២៦ នៅ សាលាខេត្តកំពង់ចាម លោកស្រី ប៉ាន ដានី អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធាន គ.ក.ស.ក អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកំពង់ចាម និង លោក ជំទាវ អៀម វណ្ណ ជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ (គ.ក.ស.ក) ដោយមានការចូលរួមពី លោក លោកស្រី សមាជិក គ.ក.ស.ក និង មន្ទីរ-អង្គភាពជុំវិញខេត្ត











