ក្រុមការងារមន្ទីរសាធារណការខេត្តប៉ៃលិន ចុះជួសជុលកំណាត់ផ្លូវខូចខាតដោយទឹកជំនន់ នៅសង្កាត់អូរតាវ៉ៅ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ

ក្រុមការងារមន្ទីរសាធារណការខេត្តប៉ៃលិន ចុះជួសជុលកំណាត់ផ្លូវខូចខាតដោយទឹកជំនន់ នៅសង្កាត់អូរតាវ៉ៅ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ

(ប៉ៃលិន)៖ កាលពីព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បានចុះធ្វើសកម្មភាពជួសជុល និងស្ថាបនាកំណាត់ផ្លូវដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង ស្ថិតនៅផ្លូវបំបែក ផ្លូវវាងក្រុង ក្នុងភូមិដីក្រហម ក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ប្រតិបត្តិការជួសជុលនេះ បានធ្វើឡើងក្រោមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ក្នុងគោលបំណងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀងនាពេលកន្លងមក បម្រើដល់ផលប្រយោជន៍ និងសុវត្ថិភាពធ្វើដំណើររបស់ប្រជាពលរដ្ឋ ពិសេសក្នុងឱកាស នៃពិធីបុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌនេះ។

ផ្លូវគមនាគមន៍ជនបទចរាចរណ៍ផ្លូវគោកសកម្មភាពជួសជុលផ្លូវគ្រោះទឹកជំនន់

ព័ត៌មានពាក់ព័ន្ធ

ព័ត៌មាន ទទក ប៉ៃលិន (វីដេអូ) : ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជិត ៨០០គ្រួសារ ទទួលបានអំណោយសង្គ្រោះបន្ទាន់ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន
គ្រោះធម្មជាតិ
ព័ត៌មាន ទទក ប៉ៃលិន (វីដេអូ) : ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជិត ៨០០គ្រួសារ ទទួលបានអំណោយសង្គ្រោះបន្ទាន់ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន
ព័ត៌មាន ទទក ប៉ៃលិន៖ ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងចំនួន ៧៨៤គ្រួសារ នៅក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ទទួលបានអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម អ៊ី ឈាន ប្រធានកិត្តិយសសាខា និងលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ក្នុងគោលបំណង ជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
គណៈបញ្ជាការឯកភាពស្រុក បន្ដចុះពិនិត្យតាមដានស្ថានភាពទឹក ព្រមទាំងជួយសង្គ្រោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងរហ័ស
គ្រោះធម្មជាតិ
គណៈបញ្ជាការឯកភាពស្រុក បន្ដចុះពិនិត្យតាមដានស្ថានភាពទឹក ព្រមទាំងជួយសង្គ្រោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងរហ័ស
(ប៉ៃលិន)៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ លោក សៀ សុខុម អភិបាលនៃគណៈអភិបាលស្រុកសាលាក្រៅ និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក បានបន្តដឹកនាំមន្ត្រីក្រោមឱវាទ រួមទាំង(កម្លាំងអធិការដ្ឋាននគរបាលស្រុក កងកម្លាំងរាជអាវុធហត្ថស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ អាជ្ញាធរភូមិ ឃុំ)សហការជាមួយកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធ មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន យុវជន ស ស យ ក បានបន្ដចុះពិនិត្យតាមដានស្ថានភាពទឹក ព្រមទាំងជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងរហ័ស មកកាន់ទីទួលសុវត្ថសុវត្ថិភាព។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត

ព័ត៌មានថ្មីៗ

ក្រសួងបរិស្ថានចែកធុងសំរាមសរុបចំនួន ៤៥ ១២០ធុងគិតត្រឹមខែកញ្ញា ឆ្នាំ២០២៦
បរិស្ថាន

ក្រសួងបរិស្ថានចែកធុងសំរាមសរុបចំនួន ៤៥ ១២០ធុងគិតត្រឹមខែកញ្ញា ឆ្នាំ២០២៦

គិតត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានផ្តល់ជូនធុងសំរាម សរុប ចំនួន ៤៥ ១២០ធុង ដល់សាលារៀន វត្តអារាម មណ្ឌលសុខភាព ពន្ធនាគារនៅទូទាំងប្រទេស និងជូនដល់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងមូលដ្ឋានជាបន្តបន្ទាប់។

មន្ទីរព័ត៌មានខេត្តកោះកុង
មន្ទីរព័ត៌មានខេត្តកោះកុង
អានបន្ត
អាជ្ញាធរឃុំជ្រោយស្វាយ ប្រែក្លាយផ្លូវគ្រួសខ្សាច់មកជាផ្លូវបេតុងដ៏រឹងមាំ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ
ការអភិវឌ្ឍ

អាជ្ញាធរឃុំជ្រោយស្វាយ ប្រែក្លាយផ្លូវគ្រួសខ្សាច់មកជាផ្លូវបេតុងដ៏រឹងមាំ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ

អាជ្ញាធរមូលដ្ឋានឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង បានប្រែក្លាយសភាពផ្លូវគ្រួសខ្សាច់ថ្មដែលលំបាកធ្វើដំណើរយប់ថ្ងៃមកជាផ្លូវបេតុងដ៏រឹងមាំ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកទេសចរ។

មន្ទីរព័ត៌មានខេត្តកោះកុង
មន្ទីរព័ត៌មានខេត្តកោះកុង
អានបន្ត
សម្ដេចធិបតី៖ ការដឹងគុណ ការមើលថែ និងការលើកកម្ពស់ជីវភាពអតីតយុទ្ធជន និងនិវត្តជន គឺជា «កាតព្វកិច្ចសីលធម៌ និង ជាកតញ្ញុតាធម៌ជាតិ»
សកម្មភាពថ្នាក់ដឹកនាំ

សម្ដេចធិបតី៖ ការដឹងគុណ ការមើលថែ និងការលើកកម្ពស់ជីវភាពអតីតយុទ្ធជន និងនិវត្តជន គឺជា «កាតព្វកិច្ចសីលធម៌ និង ជាកតញ្ញុតាធម៌ជាតិ»

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) លើកទី ២៥ នៅវិមានសន្តិភាព នាព្រឹកថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦ ។

មន្ទីរព័ត៌មានខេត្តកោះកុង
មន្ទីរព័ត៌មានខេត្តកោះកុង
អានបន្ត
នគរបាលជំនាញ ណែនាំហាងតូបកាហ្វេ៣កន្លែងក្រុងខេមរភូមិន្ទហាមលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ
សន្តិសុខសង្គម

នគរបាលជំនាញ ណែនាំហាងតូបកាហ្វេ៣កន្លែងក្រុងខេមរភូមិន្ទហាមលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ

កម្លាំងស្នងការដ្ឋានខេត្ត និងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង៨:៣០នាទី បានចុះណែនាំជាថ្មីទៀតចំពោះបទល្មើសល្បែងសុីសងខុសច្បាប់និងហាមមិនអោយមានល្បែងភ្នាល់អនឡាញគ្រប់ប្រភេទ។

មន្ទីរព័ត៌មានខេត្តកោះកុង
មន្ទីរព័ត៌មានខេត្តកោះកុង
អានបន្ត
ក្រុមការងារមន្ទីរសាធារណការខេត្តប៉ៃលិន ចុះជួសជុលកំណាត់ផ្លូវខូចខាតដោយទឹកជំនន់ នៅសង្កាត់អូរតាវ៉ៅ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ - មន្ទីរព័ត៌មានខេត្តកោះកុង