
ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូន លោក យោក ភី នាយកស្តីទីសាខា
ខេត្តកំពង់ចាម៖ នារសៀល ថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម រួមជាមួយលោកស្រីនាយិការងសាខា លោកស្រីសមាជិកគណៈកម្មាធិការសាខា និងក្រុមការងារសាខា បានអញ្ជើញ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនលោក យោក ភី នាយកស្ដីទីសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលកំពុងសម្រាកស្តារសុខភាពនៅគេហដ្ឋាន បន្ទាប់ពីទទួលការព្យាបាលជំងឺរលាកសួត និងលើសសម្ពាធឈាម ពីមន្ទីរពេទ្យរួចមក។











