
រដ្ឋមន្រ្ដីការបរទេសកម្ពុជា ថ្លែងបញ្ជាក់ថា កិច្ចប្រជុំរយៈពេល៣ថ្ងៃរវាងកម្ពុជា-ថៃ បានបញ្ចប់ ហើយភាគីទាំងពីរនឹងបន្តកិច្ចប្រជុំ៥ទៀត
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ ក្នុងឱកាសថ្លែងប្រាប់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីបានវិលត្រឡប់អញ្ជើញចូលរួមកិច្ចប្រជុំលើកទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងភាគីកម្ពុជា និងថៃ នៅប្រទេសសិង្ហបុរី នាល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។











