
រដ្ឋមន្រ្តីសេដ្ឋកិច្ចណែនាំមន្រ្តីគយ ប្រឹងប្រែងអនុវត្តវិធានការមុតស្រួចទប់ស្កាត់អំពើរត់គេចពន្ធ និងបន្លំពន្ធ
រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានណែនាំដល់មន្រ្តីគយ និងរដ្ឋាករគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់និងប្រឹងប្រែងអនុវត្តវិធានការមុតស្រួច ដែលបានដាក់ចេញកាលពីខែឧសភាកន្លងទៅ ដើម្បីទប់ស្កាត់អំពើរត់គេចពន្ធ និងបន្លំពន្ធ។ លោកឧបនាយករដ្ឋមន្រ្តី ណែនាំយ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តវិធានការមុតស្រួច ក្នុងការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ ជាមួយមន្រ្តីគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី៥សីហា ម្សិលមិញ…។











