
ឯកឧត្តម សួស យ៉ារ៉ា និងឯកអគ្គរដ្ឋទូតចិន អញ្ជើញចុះសួរសុខទុក្ខ និងចែកសម្ភារសិក្សាជូនសិស្សានុសិស្សនៅខេត្តកំពង់ចាម
ម) ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន និងជាប្រធានក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង ថ្មីៗនេះបានអញ្ជើញជាអធិបតី រួមជាមួយ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីចុះសំណេះសំណាល និងចែកសម្ភារសិក្សាជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សា ហ៊ុន សែន សូរគង ស្ថិតក្នុងខេត្តកំពង់ចាម។











