
លោក បិន វណ្ណា ចុះពិនិត្យមើលការស្ថាបនាផ្លូវកៅស៊ូ និងការបំពាក់អំពូលសូឡាក្នុងឃុំអន្លង់ត្នោត
ពោធិ៍សាត់៖ លោក បិន វណ្ណា សមាជិកក្រុមប្រឹក្សាស្រុកក្រគរ បានអញ្ជើញចុះពិនិត្យមើលដំណើរការស្ថាបនាផ្លូវកៅស៊ូនៅក្នុងឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦។ ក្នុងសកម្មភាពចុះពិនិត្យនេះ ផ្លូវមួយចំនួនបានបញ្ចប់ការចាក់កៅស៊ូជាន់ទី២ រួចរាល់ហើយ ខណៈផ្នែកខ្លះទៀតកំពុងបន្តបាញ់កៅស៊ូជាន់ទី១។ លើសពីនេះ រដ្ឋបាលមូលដ្ឋានក៏កំពុងរៀបចំ បំពាក់អំពូលសូឡាបំភ្លឺផ្លូវ ដើម្បីបង្កើនសោភ័ណភាព និងសុវត្ថិភាពក្នុងការធ្វើដំណើរបន្ថែមទៀត។ ចំណុចដែលគួរឱ្យកត់សម្គាល់ និងទទួលបានការសរសើរខ្លាំងនោះគឺ បរិស្ថានតាមដងផ្លូវមានភាពស្អាតបាត និងគ្មានសំរាមទាល់តែសោះ ដែលស្តែងចេញពីកិច្ចសហការល្អរវាងអាជ្ញាធរ និងការចូលរួមថែរក្សាអនាម័យពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕











