
ឯកឧត្តម ជា លីសែ ជំរុញឱ្យសិស្សានុសិស្សរួមគ្នាបង្កើតទម្លាប់ និងវប្បធម៌សំខាន់ៗចំនួន ៣ គឺ «មុននឹងជឿត្រូវគិត, មុននឹងចែករំលែកត្រូវផ្ទៀងផ្ទាត់, មុននឹងផ្សព្វផ្សាយត្រូវទទួលខុសត្រូវ
ឯកឧត្តម ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ ក្នុងយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន» បានថ្លែងដូច្នេះ នៅចំពោះមុខសិស្សានុសិស្សវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ភ្នំសំពៅ ប្រមាណ៨០០នាក់ ក្នុងគោលបំណង ដើម្បីចៀសវាងគ្រោះថ្នាក់ ដែលបង្កឡើងដោយព័ត៌មានក្លែងក្លាយ។ ពិធីនេះក៍មានការអញ្ជើញចូលរួមពី លោក ហេង វណ្ណនី អភិបាលរងខេត្តបាត់ដំបង ,លោក សុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្ត លោក ម៉ៅ សុបុណ្ណា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងអាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។











