
អាជ្ញាធរស្រុកព្រះនេត្រព្រះ បន្តពង្រឹងប្រសិទ្ធភាពសេវាច្រកចេញចូលតែមួយ ព្រមទាំងផ្តល់ជំនួយមនុស្សធម៌ជូនស្ត្រីមេម៉ាយមកទទួលសេវា
បន្ទាយមានជ័យ៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ និងការរំពឹងទុករបស់ប្រជាពលរដ្ឋ អាជ្ញាធរស្រុកព្រះនេត្រព្រះបាន និងកំពុងខិតខំពង្រឹងការផ្តល់សេវារដ្ឋបាលតាមរយៈការិយាល័យច្រកចេញចូលតែមួយ ឲ្យកាន់តែមានភាពល្អប្រសើរ រូបភាព ភាពឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការសម្រួលដល់ការយកឯកសារទៅប្រើប្រាស់តាមតម្រូវការផ្សេងៗ។











