
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ចុះសំណេះសំណាល និងចែកសម្ភារសិក្សាជូនសិស្សានុសិស្ស នៅសាលាបឋមសិក្សាជីកដី ខេត្តស្វាយរៀង
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកសម្ភារសិក្សា ព្រមទាំងគ្រឿងឧបភោគបរិភោគ ចែកជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាជីកដី ស្ថិតក្នុងឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។











