
រដ្ឋបាលខេត្តកោះកុង នាំយកទៀនព្រះវស្សា និងទេយ្យទាន វេរប្រគេនជូនព្រះសង្ឃគង់ចាំវស្សា នៅវត្តអម្ពទិយារាម ដើម្បីទ្រទ្រង់វិស័យព្រះពុទ្ធសាសនា
នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ - ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និង លោកជំទាវ - លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ លោក លោកស្រី ជាអភិបាលរងខេត្ត មន្ត្រីរាជការសាលាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការតាមបណ្តាមន្ទីរ-អង្គភាពជុំវិញខេត្ត បានរួមសាមគ្គីគ្នារៀបចំពិធីបុណ្យវេរប្រគេនទៀនព្រះវស្សា ព្រមទាំងគ្រឿងឧបភោគបរិភោគ និងបច្ច័យទេយ្យទានជាច្រើនមុខ ជូនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសនៅវត្តអម្ពទិយារាម (ហៅវត្តព្រែកស្វាយ) ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។








